ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ត្រូវជាពូថ្លៃរបស់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួន ក្រោយពេលបុរសនោះ បានគំរាមកំហែងចាប់ក្មួយស្រីរំលោ.ភ រហូតដល់នាងមានផ្ទៃពោះជិតគ្រប់ខែ ទើបបែកការដឹងដល់ឪពុកម្តាយ ហើយឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បានប្តឹងនគរបាលតែម្តង។
ការឃាត់ខ្លួនបុរស ជាពូថ្លៃខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៣ និង ២០នាទី រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួន ជនល្មោភកាមខាងលើនេះ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលអំពិល បានទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ ដែលជាកសិករ រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ។ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ ១៤ឆ្នាំ។
ឪពុក្មេងស្រីរងគ្រោះ បានប្តឹងឈ្មោះ ទិល ធី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ថាបានធ្វើសកម្មភាពគំរាមកំហែង ចាប់រំលោ.ភកូនស្រីរបស់គាត់ ចាប់តាំងពីឆ្នាំ២០២២ រហូតដល់ពេលនេះ មានផ្ទៃពោះ ចំនួន ៨ខែ គឺជិតគ្រប់ខែទៅហើយ។
នគរបាលស្រុកបសេដ្ឋ បានបន្តទៀតថា ដោយមានការសង្ស័យលើកូនស្រីមានអាក្ការៈប្លែក ហើយពោះធំទៅៗ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឪពុកក្មេងស្រីរងគ្រោះ មានការសង្ស័យ ក៏បានសាកសួរ ទើបកូនរបស់ខ្លួន បានឆ្លើយប្រាប់ថា ឈ្មោះ ទិល ធី ដែលត្រូវជាពូថ្លៃ បានគំរាមកំហែង និងចាប់រំលោ.ភនាង រហូតដល់មានផ្ទៃពោះ។
នគរបាលស្រុក បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រី នគរបាលបានឈានទៅដល់ការឃាត់ខ្លួនពូថ្លៃរូបនោះ ហើយបើតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះទិល ធី គឺរូបគេពិតជាបានរួ.មភេ.ទជាមួយក្មេងស្រីរងគ្រោះប្រាកដមែន។
សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងសួរនាំ ព្រមទាំងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕