លំហាត់ប្រាណលំនាំអក្សរ V បញ្ច្រាសជាលំហាត់ប្រាណជួយសន្ធឹងរាងកាយទាំងមូល។ វាជាក្បាច់យូហ្គាដ៏មានប្រសិទ្ធភាពក្នុងការជួយបំបាត់ការឈឺចាប់រុំារ៉ៃបណ្តាលមកពីការអង្គុយយូរ ដែលធ្វើឱ្យសាច់ដុំសរសៃពួរភ្លៅផ្នែកខាងក្រោយឡើងរឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៥ នៃការធ្វើលំហាត់ប្រាណលំនាំអក្សរ Vបញ្ច្រាស។
១. ជួយសន្ធឹងរាងកាយផ្នែកខាងក្រោម៖ ដោយសន្ធឹងសាច់ដុំសរសៃពួរភ្លៅផ្នែកខាងក្រោយ កំពួនជើង និងកជើង។
២. ជួយពង្រឹងរាងកាយផ្នែកខាងលើ៖ ជាលំហាត់ទ្រទម្ងន់ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការពង្រឹងកម្លាំងស្មា និងដៃ។ ជំហនេះក៏ជួយពង្រឹងសាច់ដុំពោះដែរ។
៣. ជួយបង្កើនលំហូរឈាមទៅខួរក្បាល៖ វាជាជំហរដែលធ្វើឱ្យបេះដូងស្ថិតនៅពីលើក្បាលដែលអនុញ្ញាតឱ្យទំនាញផែនដីបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដែលជួយក្នុងការផ្តោតអារម្មណ៍ និងបង្កើនថាមពលខួរក្បាល។
៤. កាត់បន្ថយការឈឺខ្នង និងក៖ លំហាត់ប្រាណនេះជួយបើកទ្រូង និងស្មាដែលអាចជួយតម្រង់ឆ្អឹងខ្នងរបស់យើងឱ្យត្រង់ និងជួយបន្ធូរភាពតានតឹងពីកយើង។
៥. ជួយពង្រឹងសាច់ដុំជើង៖ ជំហរនេះជួយពង្រឹងសាច់ដុំភ្លៅនិងកំភួនជើង។ វាជួយការពារការរបួសសាច់ដុំភ្លៅ និងកំភួនជើង នៅពេលយើងហាត់ប្រាណដូចជា រត់ ឡើងភ្នំ ឬធាក់កង់ជាដើម។
របៀបហាត់
- បន្ទន់ជង្គង់ និងច្រត់បាតដៃទាំង ២ លើកម្រាលដោយសន្ធឹងដៃទៅមុខឱ្យអស់ រួច លើកជង្គង់ឡើងក្នុងទម្រង់ជាអក្សរ V បញ្ច្រាស។
- សន្ធឹងជើងទាំង ២ ទៅក្រោយឱ្យអស់ និងឱ្យត្រង់។
- រក្សាជំហរនេះ ១ នាទី។