រាជធានីភ្នំពេញ ៖ យុវជន២នាក់ និងបក្ខពួកមានគ្នាប្រមាណជិត១០នាក់ ជិះម៉ូតូច្រើនគ្រឿង ធ្វើ សកម្មភាពប្រដេញវា.យគ្នាតាមដងផ្លូវសាធារណៈ ក៏ទៅបុករថយន្តមួយគ្រឿងដែលធ្វើដំណើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង៤៥នាទីយប់ថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ចំណុចស្តុបសាលាយុគន្ធរ សង្កាត់បឹង ព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
យុវជនរងគ្រោះទាំង២នាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7431 ជា អ្នក រស់នៅ បុរី កីឡា ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុ គាត់ឃើញក្រុមយុវជននោះ មានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដេញវា.យគ្នាប្រសាចពេញផ្លូវ ។ ខណៈមកដល់ចំណុចកើត ហេតុ ស្តុបសាលាយុគន្ធ ក៏មានរថយន្តមួយគ្រឿងម៉ាកកាម៉ារី បាឡែន ពណ៌ស ពាក់ស្លាកលេខ 2AP-2593 បើកបរ និងរួមដំណើរជាលក្ខណៈគ្រួសារធ្វើឲ្យដំណើរការ តាមបណ្ដោយផ្លូវ១០៥ ទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿនល្មមឆ្លងផ្លូវ តាមស្តុបសញ្ញាចរាចរណ៍ ។តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះ ក្រុមក្មេងទំនើងដែលជិះម៉ូតូប្រដេញវាយគ្នាបានបន្ថែម ល្បឿនម៉ូតូបើកទាំងបំពានភ្លើងសញ្ញាចរាចរណ៍ គេចរថយន្ដឆ្វាត់ឆ្វែងពេញផ្លូវ និងសល់តែជនរង គ្រោះនៅក្រោយគេ គេចមិនផុតក៏បុ.កផ្ទប់រថយន្ដពេញទំហឹងចំផ្នែកខាងមុខ បណ្តាលឲ្យស្លា.ប់អ្នក អង្គុយខាងក្រោយនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ហើយម៉ូតូខូចខាតមួយ កំណាត់មុខទាំងស្រុង ចំណែករថយន្តក៏ខូចខាតផ្នែកខាងមុខដូចគ្នា ។ ភ្លាមៗនោះ បន្ទាប់ពីកើតហេតុ ក្រុមបក្ខពួកជនរងគ្រោះ បាននាំគ្នារត់គេចខ្លួនបាត់អស់បន្សល់ទុក តែជនរងគ្រោះនៅ សន្ល.ប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នយកទៅសាកសួរនាំ ។ ចំណែកស.ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយនៅពេលក្រោយ ៕