រាជធានីភ្នំពេញ ៖ ជាងដែកម្នាក់បានជិះម៉ូតូវ៉ាជែងហើយទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀតបណ្តាលអោយដួលបោ.កក្បាលស្លា.ប់នៅនឹងកន្លែង បន្ទាប់ពីបែកបាក់គ្រួសារលែងលះប្រពន្ធបានប្រមាណជាង១ខែ។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង១៥នាទីព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ ២០២៣ នៅមុខមជ្ឈមណ្ឌលអភិវឌ្ឍសង្គម ពោធិ៍សែនជ័យ តាមបណ្តោយផ្លូវលេខ១៩៦២ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះឆាយ ទូច ភេទប្រុស អាយុ៣២ឆ្នាំ ជាជាងផ្សារដែក មានលំនៅភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ១FX-៥៧៧២ ឌុបបងប្អូនជីដូនមួយម្នាក់។តាមប្រភពពីបងប្អូនជីដូនមួយរបស់ជនរងគ្រោះឈ្មោះនួន រក្សា ភេទប្រុស ដែលជាជាងដែក រួមដំណើរជាមួយគ្នា បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានទិញស្រាថ្នាំផឹកម្នាក់១កែវ រួចក៏បានជិះម៉ូតូទៅធ្វើការនៅម្តុំពោធិចិនតុង ដោយជនរងគ្រោះជាអ្នកឌុប ។ លុះនៅពេលមកដល់កន្លែងកើតហេតុ ក៏បានបើកម៉ូតូវ៉ាជែងរថយន្តមួយគ្រឿងស្របទិសគ្នា ជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយដួលបោ.កក្បាលនៅលើថ្នល់បែកមួកនិងក្បាលពីក្រោយ ស្លា.ប់នៅនឹងកន្លែង ។ ចំណែករូបគាត់ដែលជាអ្នកជិះក្រោយរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។ ដោយឡែកម៉ូតូម្ខាងទៀតពុំបានដួលនោះទេក៏ជិះទៅបាត់ ។តាមប្រភពខាងលើបានអោយដឹងទៀតថា ជនរងគ្រោះមានប្រពន្ធនឹងកូនប្រុស ស្រីតូចៗ ចំនួន៣នាក់ហើយ ទើបតែលែងលះគ្នាបានប្រមាណជាង១ខែ ក៏បានជួបគ្រោះអកុសលដួលម៉ូតូបោ.កក្បាលស្លា.ប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវបែបនេះតែម្តង ។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕