(អន្តរជាតិ)៖នាយកដ្ឋានឃ្លាំមើលទីក្រុងហាណូយកម្ទេច iPhone, tablets និង ឧបករណ៍អេឡិចត្រូនិកជាង ១២០០ គ្រឿង ដែលមានតម្លៃ ១៧០,០០០ ដុល្លារ ព្រោះការនាំចូលខុសច្បាប់ ។ឧបករណ៍អេឡិចត្រូនិកចំនួន ១២៣៥ គ្រឿង ត្រូវវាយបំបែក ហើយបោះចូលទៅក្នុងទឹកនិងប្រេង ដើម្បីចៀសវាងការប្រើតទៀត នៅខេត្ត Hung Yen ខាងជើង កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ។
សូមជម្រាបថា ឧបករណ៍អេឡិចត្រូនិកទាំងនោះគឺជាទំនិញខុសច្បាប់ដែលសល់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ ។លោក Tran Viet Hung អនុប្រធាននាយកដ្ឋានបានឲ្យដឹងពី អង្គភាពវាយតម្លៃនិយាយថា “ឧបករណ៍គ្មានស្តង់ដារអាចមានឥទ្ធិពលអវិជ្ជមានដល់អ្នកប្រើប្រាស់ដូចជា ខូចថ្ម ប្រើមិនកើត និងខូចតែម្ដង” ដូច្នេះគេកម្ទេចវាដោយប្រើ អេស្កាវ៉ាទ័ ញញួរ និងវិធីជាច្រើនទៀត មុនបោះចូលទៅក្នុងទឹក និងប្រេង ៕