ស្លឹកគ្រៃ ត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងការធ្វើម្ហូប ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងឡើយថា វាក៏ត្រូវបានប្រើប្រាស់នៅក្នុងឱសថដើម្បីព្យាបាលជំងឺផងដែរ។ ជាពិសេសស្លឹកគ្រៃមានប្រសិទ្ធភាពល្អណាស់សម្រាប់ការគ្រប់គ្រងកូលេស្តេរ៉ុលនិងសម្ពាធឈាម ព្រមទាំងបន្សាបជាតិពុលសម្រាប់សរីរាង្គខាងក្នុង។
វិធីធ្វើតែស្លឹកគ្រៃដើម្បីបន្សាបជាតិពុលសម្រាប់សរីរាង្គខាងក្នុង ៖ ស្លឹកគ្រៃកាត់ស្លឹកចេញយកតែគល់ ។ លាងឲ្យស្អាត វាយឲ្យបែកបន្តិច រួចដាក់ក្នុងកែវទឹកក្តៅមួយពែង។ ៣ នាទីក្រោយមកទើបបន្ថែមកញ្ចប់តែ និងទឹកឃ្មុំមួយស្លាបព្រាចូល។ មុនពេលផឹក អាចយកគល់ស្លឹកគ្រៃ និងតែកញ្ចប់ចេញ ហើយអាចបន្ថែមក្រូចឆ្មារមួយចំណិតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៦ ពីការទទួលទានស្លឹកគ្រៃ៖ ១) បន្សាបជាតិពុល៖ ការបរិភោគស្លឹកគ្រៃក៏ជួយបន្សាបជាតិពុលក្នុងរាងកាយ ដោយបង្កើនបរិមាណ និងភាពញឹកញាប់នៃការនោម។ វាជួយឲ្យថ្លើម បំពង់រំលាយអាហារ លំពែង តម្រងនោម និងប្លោកនោមស្អាត និងមានសុខភាពល្អ ដោយជួយឲ្យរាងកាយកម្ចាត់ជាតិពុល និងអាស៊ីតអ៊ុយរិចដែលមិនត្រូវការ។
ជាពិសេស ស្លឹកគ្រៃអាចបន្សាបជាតិអាល់កុលយ៉ាងឆាប់រហ័ស។ ប្រើស្លឹកគ្រៃដាំលាយជាមួយទឹក រួចផឹក ១កែវជារៀងរាល់ថ្ងៃ អាចជួយឲ្យមនុស្សស្រវឹងភ្ញាក់ឡើងលឿន បំបាត់ការអស់កម្លាំង និងកាត់បន្ថយការឈឺក្បាល។
២) ល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ៖ ប្រេងសំខាន់ៗរបស់ស្លឹកគ្រៃត្រូវបានប្រើដើម្បីពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវមុខងារនៃប្រព័ន្ធសរសៃប្រសាទ។ វាជួយក្នុងការព្យាបាលជំងឺមួយចំនួននៃប្រព័ន្ធសរសៃប្រសាទ ដូចជា ជំងឺវង្វេងវង្វាន់ ជំងឺ Parkinson, ការប្រកាច់, ភ័យស្លន់, វិលមុខ, ញ័រដៃជើង និងជំងឺឆ្កួតជ្រូក។
៣) កាត់បន្ថយសម្ពាធឈាមទាប៖ ការទទួលទានសារធាតុដែលមាននៅក្នុងស្លឹកគ្រៃ នឹងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាម។ វាជួយបង្កើនចរាចរឈាម និងជួយកាត់បន្ថយរាល់បញ្ហាសម្ពាធឈាម។ ការទទួលទានទឹកស្លឹកក្រៃមួយកែវ អាចកាត់បន្ថយបញ្ហាសម្ពាធឈាមទាបគួរឲ្យកត់សម្គាល់។
៤) បង្កើនការចងចាំ៖ ស្លឹកគ្រៃដើរតួជាអ្នកបន្ធូរអារម្មណ៍។ វាអាចព្យាបាលការគេងមិនលក់ បង្កើនការផ្តោតអារម្មណ៍ និងការចងចាំ។ កម្រិតប្រេងសំខាន់ៗនៅក្នុងស្លឹកគ្រៃអាចមានប្រសិទ្ធិភាព និងជួយឲ្យស្ងប់អារម្មណ៍។ លើសពីនេះទៅទៀត ម៉ាញ៉េស្យូម ផូស្វ័រ និងហ្វុតលីន នៅក្នុងស្លឹកគ្រៃជួយឲ្យប្រព័ន្ធសរសៃប្រសាទមានលំនឹងល្អ។
៥) កាត់បន្ថយការរលាក និងឈឺចាប់៖ អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដែលគេមិនបានដឹងជាច្រើនរបស់ស្លឹកគ្រៃ នោះគឺការកាត់បន្ថយ និងប្រយុទ្ធប្រឆាំងនឹងការឈឺសាច់ដុំ និងឈឺសន្លាក់។ សារធាតុ myrcene នៅក្នុងស្លឹកគ្រៃមានឥទ្ធិពលប្រឆាំងនឹងការរលាក កាត់បន្ថយការឈឺចាប់ដែលទាក់ទងនឹងជំងឺរលាកសន្លាក់, ឈឺសន្លាក់, ឈឺធ្មេញ និងរលាកបំពង់ទឹកនោម។
៦) ធ្វើឲ្យប្រព័ន្ធរំលាយអាហារប្រសើរឡើង៖ មានមនុស្សតិចណាស់ដែលដឹងថាស្លឹកគ្រៃក៏ត្រូវបានគេប្រើដើម្បីព្យាបាលការរំលាយអាហារ និងការទល់លាមក ក៏ដូចជាបញ្ហាដែលទាក់ទងនឹងបំពង់ទឹកនោមផងដែរ។ វាមានប្រសិទ្ធិភាពសម្អាត និងធ្វើឲ្យពោះវៀនធូរស្បើយ ជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។
ស្លឹកគ្រៃជួយធ្វើឲ្យមុខងារពោះវៀនមានស្ថេរភាព ដោយសម្លាប់បាក់តេរី និងប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ ហើយស្តារបាក់តេរីដែលមានប្រយោជន៍នៅក្នុងពោះវៀនធំឡើងវិញ៕