(កីឡា)៖កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ទទួលបានមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាចំបាប់ ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅប្រទេសសិង្ហបុរី។
មុនដណ្ដើមបានមេដាយប្រាក់ សំណាង បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រួមមាន៖
កីឡាការិនី ឌិត សំណាង ឈ្នះកីឡាការិនី Kenya ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ
កីឡាការិនី ឌិត សំណាង ឈ្នះកីឡាការិនី France ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ
កីឡាការិនី ឌិត សំណាង ឈ្នះកីឡាការិនី Spain ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ
កីឡាការិនី ឌិត សំណាង ឈ្នះ កីឡាការិនីចិន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
កីឡាការិនី ឌិត សំណាង ចាញ់ កីឡាការិនី Romania ទទួលបានមេដាយប្រាក់
រំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនប្រតិភូ និងកីឡករ-ការិនី កីឡាចំបាប់ ដែលរួមមាន៖
១. លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹក
២. កីឡាការិនី ឌិត សំណាង (-50kg)
៣. កីឡាការិនី សឿន នឿន (-60kg)
៤. កីឡាករ ឈឿន ឈាង (-70kg)
៥. កីឡាករ ឆាំ ពិស៊ិន (-80kg) និង
៦. កីឡាករ ហេង វុទ្ធី (-90kg)
គួរបញ្ជាក់ថា ការប្រកួត Beach Wrestling World Series មាន ៣៧ប្រទេសចូលរួម ហើយនេះគឺជាលើកទី២ ដែលបានរៀបចំនៅប្រទេសសឹង្ហបុរី ពីថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៣៕