(កីឡាជាតិ)៖ បញ្ចប់សប្ដាហ៍ទី៦ ប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ កីឡាករ ភឹម ចាន់ វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី ជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនជាគេ ចំនួន ៦គ្រាប់ តាមពីក្រោយដោយកីឡាករ ប៉ុន ស៊ីបប្រី របស់កំពង់ចាម ចំនួន ៤គ្រាប់ កីឡាករ ធី ភារ៉ា របស់ត្បូងឃ្មុំ ចំនួន ៤គ្រាប់។
ខណ:ឆ្លងកាត់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ជើងឯកថ្នាក់ខេត្ត (Hun Sen Cup) វគ្គជម្រុះថ្នាក់ខេត្ត រដូវកាល ២០២៣-២៤ សប្ដាហ៍ទី៦ បានបញ្ចប់ មានកំណត់ត្រាជាច្រើនបានកើតឡើង។ ដោយឡែកឆ្លងកាត់ការប្រកួតសរុបចំនួន ២៦ប្រកួត ក្រុម អយក ខេត្តកំពុងចាម ជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១២គ្រាប់ តាមបីក្រោយដោយ កំពង់ឆ្នាំង និងត្បូងឃ្មុំ ចំនួន ១១គ្រាប់ដូចគ្នា បញ្ចប់សប្ដាហ៍ទី៦ នៃ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត៕
លទ្ធផលសប្តាហ៍ទី៦ ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៣៖
តារាងចំណាត់ថ្នាក់ ក្រោមបញ្ចប់ សប្តាហ៍ទី៦៖