នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានស្នើរឱ្យអង្គភាពស្ថាប័នជុំវិញខេត្តពាក់ព័ន្ធទាំងអស់ត្រូវធ្វើប័ណ្ណកម្មសិទ្ធទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ ជាមួយគ្នាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់មន្ទីរសមីខ្លួន សូមធ្វើការស្នើរសុំនិងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីរដ្ឋបន្ថែមទៀត។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡងថា៖ ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រការកែទម្រង់វិស័យដីធ្លី ជាពិសេសដើម្បីសម្របសម្រួលទាក់ទងទៅនិងការគ្រប់គ្រង់ទ្រព្យសម្បត្តិរដ្ឋ ចុះបញ្ជីដីរដ្ឋ ដីចុះបញ្ជីស្ទួន ការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីផងដែរ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការពង្រឹកផ្ទៃដី លំនៅដ្ឋាន និងស្រែចម្ការ អាស្រ័យផលប្រកបរបចិញ្ចឹមជីវិត ដើម្បីរក្សាឱ្យបានគង់វង្សត្រូវតែធ្វើប័ណ្ណកម្មសិទ្ធមិនថារដ្ឋ ឬឯកជនទេ ម៉្យាងវិញទៀតស្ថាប័នពាក់ព័ន្ធទាំងឡាយកំពុងបន្តការងារចុះបញ្ជីក្បាលដីនូវសេសសល់ឱ្យរួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២៤យ៉ាងយូរ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានមានប្រសាសន៍អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែបន្តជម្រុញការចុះបញ្ជីដីរដ្ឋតាមអង្គភាពនីៗមួយ ឱ្យបានទាន់ពេលវេលា សម្រាប់ទុកជាការថែរក្សាជាទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគង់វង្សសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ៕