(កីឡា)៖ ខ្សែការពារជម្រើសជាតិថៃ កីឡាករ Jonathan Khemdee បានចេញមុខស្រាយបំភ្លឺពីមូលហេតុដែលខ្លួនគប់មេដាយប្រាក់និងតុក្កតាស៊ីហ្គេម ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលម្ពុជាធ្វើជាម្ចាស់ផ្ទះ។កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ ជាការប្រកួតបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមជម្រើសជាតិថៃ បានចាញ់ឥណ្ឌូនេស៊ី ក្នុងម៉ោងបន្ថែមដោយលទ្ធផល ៥-២ ។ហើយហេតុផលនៅពីក្រោយទង្វើរបស់ខ្សែការពារកូនកាត់រូបនេះ គឺដោយសារតែគាត់មិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួត។ ក្រោយចប់ការប្រកួតសារព័ត៌មានកីឡាកម្ពុជាបានចែករំលែកឃ្លីបមួយដែល Jonathan Khemdee ខ្សែការពារជម្រើសជាតិថៃ ក្នុងឈុតកីឡា បោះមេដាយប្រាក់ និងវត្ថុអនុស្សាវរីយ៍ពេញពីរបងជូនអ្នកគាំទ្របាល់ទាត់ដោយមិនស្តាយក្រោយ។ ជាមួយនឹងសារថា “ចាញ់ហើយមិនចង់ទទួលស្គាល់ចាញ់។
ព្រោះគាត់គិតថាគាត់ខ្លាំងជាងគេ ល្អបំផុតដែលមិនធ្លាប់មាន ពេលចាញ់គេមិនទទួល តែជេរប្រមាថអ្នកដទៃ មិនឲ្យតម្លៃអ្នកដទៃ។ ការបោះមេដាយប្រាក់និងតុក្កតាអនុស្សាវរីយ៍ស៊ីហ្គេម ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើនបញ្ចេញមតិមិនពេញចិត្តទាល់តែសោះចំពោះអាកប្បកិរិយារបស់កីឡាករថៃរូបនេះ។ កាលពីពេលថ្មីៗនេះ លោក Jonathan Khemdee បានបំភ្លឺជុំវិញការដែលគាត់បានគប់មេដាយ និងវត្ថុអនុស្សាវរីយ៍ស៊ីហ្គេមឆ្នាំ២០២៣។ តាមរយៈ Instagram ផ្ទាល់ខ្លួនបានសសេរថា “សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានឲ្យមេដាយប្រាក់ និងតុក្កតាទៅអ្នកគាំទ្រ ព្រោះខ្ញុំចង់ថ្លែងអំណរគុណចំពោះហ្វេន ដែលបានមកគាំទ្រខ្ញុំដូចកាលពីស៊ីហ្គេមកន្លងទៅ ហើយខ្ញុំគ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយដែលខ្ញុំបានឈ្នះនោះទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ”។ ពាក់ព័ន្ធនឹងបញ្ហានេះ Jonathan Khemdee ក៏បង្ហើបផងដែរថា រូបគេអាចសម្រាកពីក្រុមជម្រើសជាតិថៃ ប្រមាណ ២ទៅ៣ឆ្នាំ ប៉ុន្តែថា រូបគេមិនទាន់ច្បាស់ទេថា តើនឹងចាកចេញពីក្រុមដំរីសឹក ឬក៏យ៉ាងណា៕