(អាមេរិក)៖កម្មវិធី Midjourney បានបញ្ចេញរូបភាព AI ដែលបង្ហាញពីទីក្រុងល្បីៗរបស់សហរដ្ឋអាមេរិកចំនួន១០នាពេលអនាគត ថាតើទីក្រុងទាំងនោះនឹងវិវត្តទៅជាយ៉ាងណានៅក្នុងឆ្នាំ២០៥០។មុននឹងរូបភាពទាំងនេះត្រូវបានបង្កើតឡើង ក្រុមអ្នកវិទ្យាសាស្រ្តបានយកគំនិតជាច្រើនមកដាក់បញ្ចូលគ្នា ដូចជាភាពចង្អៀតណែនតាន់តាប់ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបច្ចេកវិទ្យា ហើយកត្តាទាំងនេះ នឹងធ្វើឲ្យទីក្រុងនាពេលអនាគត មានទិដ្ឋភាពប្លែកភ្នែកមិននឹកស្មានដល់។
ក្រោយការដាក់បញ្ចូលគ្នា លទ្ធផលបានស្តែងឲ្យឃើញព្រៃនៅលើបេតុង ជាមួយការតុបតែងដោយរុក្ខជាតិខៀវស្រងាត់ដែលដុះចេញពីអគារខ្ពស់ៗ ថែមទាំងមានយានហោះហើរជុំវិញមេឃពណ៌ខៀវស្រងាត់ផងដែរ។យោងតាមការព្យាកររបស់អង្គការសហប្រជាជាតិ នៅត្រឹមឆ្នាំ២០៥០ ស្ទើរតែបីភាគបួននៃចំនួនប្រជាជនពិភពលោកពោលគឺ៦៨% នឹងរស់នៅក្នុងទីក្រុង។ ថ្វីបើស្តាប់ទៅ ហាក់ដូចជាថា ពេលនោះទីក្រុងទាំងឡាយ នឹងលែងស្អាតហើយក៏ពិតមែន ប៉ុន្តែបច្ចេកវិទ្យា អាចប្រែក្លាយតំបន់ដែលមានមនុស្សកកកុញ ទៅជាទីឋានដែលមានពណ៌ខៀវស្រងាត់។
ខាងក្រោមនេះ គឺជាទិដ្ឋភាពនៃទីក្រុងល្បីឈ្មោះចំនួន១០របស់សហរដ្ឋអាមេរិក ដែលក្រុមអ្នកវិទ្យាសាស្រ្តបង្កើតឡើងដោយប្រើបច្ចេកវិទ្យា AI៖