ការទិញផលិតផលថែរក្សាសម្រស់សព្វថ្ងៃពិតជាមានតម្លៃថ្លៃខ្លាំងណាស់ សម្រាប់ផលិតផលមានគុណភាពខ្ពស់។ តែថ្ងៃនេះអ្នកមិនចាច់ចំណាយលុយអត់ប្រយោជន៍ទិញផលិតផលលាបមុខ ឬសឺរ៉ូបលាបមុខតទៅទៀតទេ។
ថ្ងៃនេះយើងខ្ញុំយើងនឹងណែនាំពិវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ងាយៗ មិនចំណាយលុយច្រើន ថែមទាំងមានគុណប្រយោជន៍ចំពោះស្បែកមុខ និងសរសៃសក់ទៀតផង។
តោះ! មកតាមដាវវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ខាងក្រោមនេះ ៖
#គ្រឿងផ្សំ
-ក្រូច (ប្រើក្រូចអីក៏បានដែរ)
-ប្រេងអូលីវ ឬប្រើប្រេងដូងក៏បាន(អាចរកបាននៅផ្សរទំនើប)
-ដប ឬដបទីបដែលមានទុយោបន្តក់
#ការអនុវត្តិ
វិធីទី១៖ យកផ្លែក្រូចលាងទឹកឱ្យស្អាត រួចឈូសវាឱ្យល្អិតៗ ហើយដាក់ក្នុងកែវមួយ រួចចាក់ប្រេងអូលីវចូលឱ្យសមមល្មម ចាំបិទរក្សាទុកឱ្យបាន ៣ថ្ងៃសិន។ បន្ទាប់មកយកប្រេងនោះច្រោះយកតែទឹកដាក់ក្នុងដបរក្សាទុកប្រើប្រាស់។
វិធីទី២៖ យកផ្លែក្រូចលាងទឹកឱ្យស្អាតរួចឈូសឱ្យល្អិតៗ ដាក់ក្នុងចានថ្មមួយលាយជាមយយប្រេងអូលីវឱ្យជោគល្មម។ បន្ទាប់មកយកចាននោះទៅកូរក្នុងទឹកក្តៅដែលកំពុងពុះ ដោយកូររហូតវាចេញជាប្រេងសមមល្មម ចាំច្រោះយកតែទឹកហើយរក្សាទុកក្នុងដបប្រើប្រាស់ជាការស្រេច។
អ្នកអាចយកប្រេងនេះមកលាបលើផ្ទៃមុខជារៀងរាល់យប់មុនពេលចូលគេងបាន ព្រឹកឡើងចាំលាងចេញជាការស្រេច។
#គុណប្រយោជន៍៖
ដោយសារតែទឹកសឺរ៉ូមនេះសម្បូរទៅដោយវីតាមីន C វាមានប្រយោជន៍ជួយដល់សុខភាពស្បែកមុខជាច្រើនដូចជា៖
-កាត់បន្ថយការរលាក ឬរោលផ្សេងៗលើផ្ទមុខ
-កម្ចាត់មេរោគ បាក់តេរី និងជាតិកខ្វក់ផ្សេងៗ
-ការពារ និងប្រឆាំងភាពចាស់ជាងវ័យ រួមទាំងព្យាបាលបញ្ហាស្នាមជ្រួញ
-ជួយឱ្យស្បែកមុខតឹងណែន ម៉ដ្ឋរលោង និងមានសភាពស្រស់ស្អាតក្មេងខ្ចី
-ប្រឆាំង និងព្យាបាលការកើតមុនគ្រប់ប្រភេទ
-កម្ចាត់សាកស្នាមគ្រប់ប្រភេទដូចជាស្នាមមុន ឬជាំខ្មៅដោយសារកម្តៅថ្ងៃ រួមទាំងបំបាត់ខ្មៅក្រោមភ្នែក
-បន្ថែមពីនេះអាចយកប្រេងនេះមកលាបលើសរសៃសក់ដើម្បីឱ្យសរសៃសក់ទន់ ភ្លឺរលោង កម្ចាត់បញ្ហាស្បែកក្បាលដែលស្ងួត រួមទាំងអង្គែបានទឿតផង៕