សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣)
ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួល ។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាប
កម្ដៅ (Thermal Low ) ផងដែរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ ºC
– ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ១C
សីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C ||
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣