រមណីយដ្ឋានចំការមៀនធម្មជាតិ ជាប្រភេទរមណីយដ្ឋានកសិ-ទេសចរណ៍ និងកែច្នៃធម្មជាតិ ដែលមានទីតាំង ស្ថិតក្នុងស្ទឹងសង្កែ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំងាយប្រមាណ45គីឡូម៉ែត្រពីក្រុងបាត់ដំបង (តាមផ្លូវជាតិលេខ57 ឆ្ពោះទៅខេត្តបៃលិន) រមណីយដ្ឋាននេះ មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង មានកន្លែងអង្គុយលម្ហែអមដងស្ទឹង និងកន្លែងថតរូបស្អាតៗ។ បន្ថែមពីនេះ មានចំការផ្លែឈើចម្រុះដូចជា តាង៉ែន មៀន និងចំការស្វាយ ជាដើម។សកម្មភាពកម្សាន្តនានាក្នុងរមណីយដ្ឋាននេះមានដូចជា:- ការកម្សាន្តតាមចំការ (ពិសេសសម្រាប់រដូវផ្លែឈើ)- ការងូតទឹកកម្សាន្ត- ការពិសារអាហារនៅមាត់ទឹក- ការសម្រាក លម្ហែ- ការជិះទូក កៃយ៉ាក់៕