(អន្តរជាតិ)៖ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog) បានចេញមកអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការអនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ ចំពេលមានការតវ៉ានៅក្នុងប្រទេស ។លោក ហឺហ្សុក បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់នាយករដ្ឋមន្រ្តី ក៏ដូចជាទាំងសមាជិករដ្ឋាភិបាល និងក្រុមចម្រុះ បញ្ឈប់ជាបន្ទាន់នូវកំណែទម្រង់នេះ ហើយងាកមកគិតពីប្រយោជន៍រួមរបស់ប្រជាជនអ៊ីស្រាអែល ដោយសារតែខ្ញុំមិនចង់ឃើញ ស្ថានភាពដ៏លំបាកបែបនេះនោះទេ” ។
កាលពីយប់ថ្ងៃអាទិត្យ ក្រុមបាតុកររាប់ពាន់នាក់បានដើរឆ្លងកាត់ប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យនៅមុខផ្ទះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងទីក្រុងយ៉េរ៉ូសាឡឹម (Jerusalem) ហើយជាការឆ្លើយតបប៉ូលិសបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ ។ការតវ៉ាទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ កាឡិន (Yoav Gallant) ដោយសារតែប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាសក្នុងការរុះរើប្រព័ន្ធយុត្តិធម៌ ហើយលោកក៏បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលត្រូវចាកចេញពីជួររដ្ឋាភិបាល ។ គួរបញ្ជាក់ថា ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការត្រូវបានធ្វើឡើងក្នុងប្រទេសអ៊ីស្រាអែលអស់រយៈពេល ១២ សប្តាហ៍ជាប់គ្នាមកហើយ ពោលវាបានកើតឡើងតាំងពីដើមឆ្នាំ ២០១៣ មកម្ល៉េះ ៕