កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានសាកល្បងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនវាយប្រហារ មានសមត្ថភាពវាយប្រហារនៅក្រោមទឹកដែលបំពាក់ដោយនុយក្លេអ៊ែរ ត្រូវបានរៀបចំ និងរចនាឡើងដើម្បីអាចមានសមត្ថភាពបញ្ចេញជារលកយក្សស៊ូណាមិ” ដោយអាចបំផ្លាញនាវារបស់កងទ័ពជើងទឹក និងកំពង់ផែរបស់សត្រូវ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) របស់រដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា អំឡុងសមយុទ្ធយោធាដែលបានធ្វើឡើងនៅសប្តាហ៍នេះ (ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន) យោធាកូរ៉េខាងជើង បានដាក់ពង្រាយ និងបាញ់សាកល្បងនូវប្រព័ន្ធអាវុធថ្មីរបស់ខ្លួន ដោយបេសកកម្មនេះ គឺដើម្បីសាកល្បងពីសមត្ថភាពនៃការបំផ្ទុះរលកក្រោមផ្ទៃទឹកពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញខ្នាតធំ ៕