ជំងឺផ្តាសាយដែលជាការបង្ករោគដោយវីរុសអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុតិចតួច ឬ ប្រព័ន្ធភាពស៊ាំចុះ ខ្សោយ ។ ការប្រើថ្នាំព្យាបាលដោយខ្លួនឯងវិញ អាចជារឿងមួយមានគ្រោះថ្នាក់បានបើសិនជាអ្នកកើតជំងឺផ្តាសាយមែន។ យ៉ាងណាមិញអ្នកគួរតែសម្គាល់ឲ្យបានដឹងអំពីរោគសញ្ញារបស់ជំងឺផ្តាសាយ និង ពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទាន់ពេល បំផុត ។ ខាងក្រោមនេះគឺជារោគសញ្ញាដែលតែងតែកើតមាននៅពេលមានជំងឺផ្តាសាយ ។
-ក្តៅខ្លួន
សញ្ញារបស់ជំងឺផ្តាសាយ ដែលកើតមានញឹកញាប់បំផុតនោះគឺ ការក្តៅខ្លួនតិចតួច ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ទោះបីជាកម្តៅឡើងត្រឹម ៣៨អង្សាក៏ដោយ ។
-ឈឺបំពង់ក
ការដែលមានអារម្មណ៍រមាស់ ៗ នៅក្នុងបំពង់ករួមជាមួយនឹង ការមិនស្រួលក្នុងក ឬ ឈឺចាប់ទៀតនោះ វាអាចបញ្ជាក់ថា ជាជំងឺផ្តាសាយហើយ ។
-កណ្តាស់
បើសិនជាអ្នកកំពុងតែកណ្តាស់ ញឹកញាប់រយៈពេលពីរបីថ្ងៃទៅ ហើយនោះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យព្រោះវាអាច ជា ជំងឺផ្តាសាយហើយ ក៏មិនមែនជាប្រតិកម្មអាឡែហ្ស៊ីអីដែរ ។
-រលាកច្រមុះ
ការរលាក នៃភ្នាសរំអិលក្នុងច្រមុះ ឬ ហៅថារលាកច្រមុះនោះអាចនាំឲ្យតឹងច្រមុះ ឬ ហូរទឹករំអិលក្នុងច្រមុះបាន ។ មិន ខ្វល់វាបណ្តាលមកពីហេតុអ្វីទេយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យទៅ ។
-ឈឺក្បាល
ការឈឺក្បាលអាចបណ្តាលមកពីហេតុផលច្រើនណាស់ចាប់ពីស្ត្រេស រហូតដល់រលាកប្រហោងឆ្អឹងក្នុងមុខឯណោះ ។ យ៉ាងណាមិញ ការឈឺក្បាលដែលកើតឡើង ពេលមានអាការៈក្តៅខ្លួន ឬ ឈឺរាងកាយ ទៀតនោះអាចជាជំងឺផ្តាសាយ ហើយ ។
-ឈឺខ្លួន
វាគឺជារឿងមួយដែលកើតមានញឹកញាប់ណាស់ក្នុងការឈឺខ្នង ឬ ឈឺខ្លួនម្តងម្កាលប៉ុន្តែ បើសិនជាអ្នកឈឺខ្លួន និងសាច់ដុំ ច្រើន ថ្ងៃនោះវាអាចគិតថាជាជំងឺផ្តាសាយហើយ ។
-ខ្សោយអស់កម្លាំង
ករណីខ្លះជំងឺផ្តាសាយអាចចេញជារោគសញ្ញាខ្សោយអស់កម្លាំងពីខ្លួនតែម្តង ។ ប៉ុន្តែបើសិនជាវាកើតឡើងម្តងហើយម្តងទៀត នោះ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីរកឲ្យឃើញអំពីមូលហេតុជាក់លាក់របស់វាហើយ ៕