ប្រសិនបើអ្នកចង់រស់នៅបានយូរ មានសុខភាពល្អ និងមិនចាស់ឆាប់រហ័ស សូមឃ្លាតឆ្ងាយពីអាហារទាំងនេះ។
១. សាច់មានជាតិប្រៃខ្លាំង និងត្រជាក់
សាច់ត្រជាក់ដែលមានជាត់ប្រៃ និងអាហារត្រជាក់ៗ គឺជាអាហារដែលមានជាតិសូដ្យូមខ្ពស់ ដូច្នេះនៅពេលបរិភោគលើសចំនួន វានឹងធ្វើឱ្យប៉ះពាល់ដល់ថ្លើម តម្រងនោម ក៏ដូចជាប្រព័ន្ធរំលាយអាហាររបស់អ្នក។ ក្រៅពីនេះនៅពេលដែលអ្នកទទួលទានអំបិលច្រើនវាក៏ធ្វើឱ្យរំខានដល់ការស្រូបយកកាល់ស្យូមក្នុងខ្លួន ដែលនាំឱ្យមានជំងឺពុកឆ្អឹង នៅពេលអ្នកឈានដល់វ័យកណ្តាល ឬវ័យចំណាស់។ ដូច្នេះអ្នកគួរតែដាក់កម្រិតអាហារដែលមានជាតិប្រៃ។
២. ស្ករ និងបង្អែម
មានមនុស្សជាច្រើនដែលចូលចិត្តបង្អែម ព្រោះនៅពេលអ្នកហត់នឿយ ស្ត្រេសបន្តិចបន្តួចនឹងធ្វឱ្យអ្នកមានអារម្មណ៍សុខស្រួលជាងមុន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញុំាជាតិស្ករច្រើន អ្នកនឹងប្រឈមការគំរាមកំហែងគួរឱ្យខ្លាចដែលប៉ះពាល់ទាំងសក់ និងសុខភាពទូទៅ។
យោងតាមអ្នកជំនាញផ្នែកសារធាតុចិញ្ចឹមបានណែនាំថា ភាពធន់នឹងអាំងស៊ុយលីននាំឱ្យកើតជំងឺទឹកនោមផ្អែម និងធាត់ ហើយក៏បណ្តាលឱ្យជ្រុះសក់ ស្បែកឆាប់ចាស់មិនថាបុរស ឬស្ត្រីឡើយ។ ដូច្នេះប្រសិនបើអ្នកចង់នៅក្មេង រស់នៅបានយូរដោយមិនធាត់ និងលើសទម្ងន់ អ្នកគួរតែចៀសឆ្ងាយពីបង្អែម និងភេសជ្ជៈ។
៣. ភេសជ្ជៈមានជាតិអាល់កុលខ្ពស់
ទម្លាប់នៃការប្រើប្រាស់គ្រឿងស្រវឹង ឬសុរាជាប្រចាំ នឹងមានផលវិបាកជាច្រើនដល់សុខភាព និងសន្លាក់របស់អ្នក។ ជាតិអាល់កុលបណ្តាលឱ្យខូចថ្លើម និងតម្រងនោមបណ្តាលឱ្យដំបៅក្រពះ។ ទន្ទឹមនឹងនេះវាក៏ធ្វើឱ្យស្បែករបស់អ្នកឆាប់ខូច សក់ជ្រុះច្រើន អ្នកកាន់តែយ៉ាប់យ៉ឺនជាងមុន។
មូលហេតុគឺថាជាតិអាល់កុល និងភេសជ្ជៈក៏ជះឥទ្ធិពលអវិជ្ជមានដល់ការសំយោគប្រូតេអ៊ីន ហើយអាចបណ្តាលឱ្យសក់ចុះខ្សោយ បាត់បង់ភាពរលូន។ លើសពីនេះជាតិអាល់កុលប៉ះពាល់ដល់តុល្យភាពអាហារូបត្ថម្ភរបស់រាងកាយ ធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិកាល់ស្យូម ជាតិដែកច្រើន … ប៉ះពាល់ដល់ឆ្អឹង និងសន្លាក់សុខភាព។
៤. អាហារសម្រន់
មានមនុស្សជាច្រើនដែលមានទម្លាប់ញុំាអាហារសម្រន់ ដែលជារឿងធម្មតារបស់មនុស្សយើង។ អាហារសម្រន់ច្រើនផ្ទុកនូវជាតិខ្លាញ់ច្រើន ដែលធ្វើឱ្យរាងកាយរបស់អ្នកងាយធាត់ ងាយនឹងទទួលរងពីជំងឺសរសៃឈាមបេះដូង និងក៏ជាសត្រូវដែលបណ្តាលឱ្យជ្រុះសក់ ឆាប់ចាស់នៃរាងកាយ។
លើសពីនេះទៀត នៅក្នុងអាហារឥតប្រយោជន៍ ក៏មានសារធាតុបន្ថែមជាច្រើនទៀតដូចជា អំបិលសូដ្យូមបណ្តាលឱ្យរាងកាយរបស់អ្នកទទួលទានជាតិកាល់ស្យូមក្នុងបរិមាណដ៏ច្រើន ដើម្បីរំលាយអាហារនេះដែលអាចបង្កឱ្យមានជំងឺពុកឆ្អឹងសម្រាប់អ្នក។
៥. កាហ្វេ
ទម្លាប់នៃការប្រើប្រាស់កាហ្វេច្រើននឹងមិនប៉ះពាល់ដល់សតិអារម្មណ៍ ក៏ដូចជាសុខភាពរបស់អ្នកឡើយ។ ការពិតដែលថាអ្នកប្រើកាហ្វេច្រើនពេកក្នុងរយៈពេលយូរ នឹងបង្កឱ្យមានកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួន។ មូលហេតុគឺកាហ្វេផ្ទុកជាតិកាហ្វេអ៊ីន – នេះគឺជាសត្រូវដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹង ការបាត់បង់សក់ និងស្បែកខ្មៅស្រអាប់សម្រាប់ស្ត្រី៕