រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីវ័យក្មេងស្រស់ស្អាតចំនួន២ក្រុម បានផុតម៉ោងធ្វើការ ក៏នាំគ្នាទៅអង្គុយទិញអីហូបនៅជាប់របងព្រលានយន្តហោះ ហើយក៏ឌឺដងទាក់ពាក្យសម្ដីដាក់គ្នា រហូតទប់កំហឹ.ងមិនបានក៏វា.យគ្នាទៅវិញទៅមកតែម្តង បណ្ដាលឲ្យនារីម្នាក់រងរបួសស្នាម បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មានបញ្ជាក់ពីនារីរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ បន្ទាប់ពីចប់ម៉ោងបំរើការងារនៅ KTV មួយកន្លែង រួចខ្លួនក៏បានបបួលមិត្តភ័ក្ដិទៅញ៉ាំអាហារនៅជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈទៅដល់អង្គុយទិញអីហូប ស្រាប់តែពេលនោះ ក៏មានភាគីម្ខាងទៀត ដែលអង្គុយក្បែរគ្នាបាននិយាយដៀមដាមឌឺដងពាក្យសម្ដីដាក់ពួកនាងម្ដងហើយម្ដងទៀត ដោយទ្រាំមិនបានក៏បង្កបញ្ហា រហូតដល់ថ្នាក់វា.យគ្នាទៅវិញទៅមក បណ្ដាលអោយភាគីខាងបង្កដែលមានគ្នាច្រើន បានព្រួតវា.យធ្វើឱ្យមានរបួសស្នាមពេញខ្លួន ទើនខាងភាគីរងគ្រោះដែលមានគ្នាតិច បានរត់ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍ ចុះទៅឃាត់ខ្លួនអ្នកបង្កនាំទៅសួរនាំនៅប៉ុស្តិ៍ភ្លាមៗតែម្ដងទៅ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំភាគីទាំងសង្ខាងរួចរាល់ ដោយភាគីបង្កឆ្លើយថា «វា.យច្រឡំ» រួចក៏សម្របសម្រួលគ្នាបញ្ចប់រឿងត្រឹមប៉ុស្តិ៍ ដោយសារធ្លាប់ស្គាល់គ្នាដែរ ហើយក៏មិនបានប្តឹងផ្តល់អ្វីដែរ គ្រាន់តែធ្វើកិច្ចសន្យា រួចឱ្យត្រឡប់ទៅរៀងៗខ្លួនតែម្តងទៅ។