សៀមរាប៖ ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា មានទីតាំងស្ថិតនៅ ភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រហែល ~28km ពីរង្វង់មូលនាគព័ន្ធ។ ខេត្តសៀមរាបមិនត្រឹមតែជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តតែមួយមុខប៉ុណោះទេ តែគឺជាខេត្តដែលសម្បូរទៅដោយរមណីដ្ឋានធម្មជាតិ និងរមណីដ្ឋានកែច្នៃជាច្រើនដែលទើបបង្កើតឡើងថ្មីៗនេះ ដែលមានដូចជា តំបន់ទេសចរណ៍ធម្មជាតិស្រះខ្វាវ សួនក្រអូបឃុនរាម បឹងឈូកបន្ទាយស្រី ស្ទឹងតូច និង ផ្ទះឬស្សីដៃបឹង ជាដើម។
តាមបណ្តោយផ្លូវពីសៀមរាបទៅកាន់ស្រុកអង្គរធំ ស្ថិតនៅចម្ងាយប្រមាណជាង១៩គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប «ទឹកធ្លាក់ពាក់ស្នែង» ជាកន្លែងកម្សាន្តថ្មីមួយដែលទើបតែបើកដំណើរការអាយចូលទស្សនា ដែលនៅទីនេះ មានទេសភាពស្រស់ត្រកាល មានកន្លែងលេងទឹក និង មានកញ្ជុះសម្រាប់អង្គុយហូបអាហារយ៉ាងសប្បាយរីករាយជាលក្ខណៈគ្រួសារ និងដៃគូស្នេហាជាដើម។
មិនតែប៉ណ្ណោះ រមណីដ្ឋានទេសចណ៍កែច្នៃមួយនេះ សប្បូរទៅដោយប្លង់ថតរូបស្អាតៗ ដែលកំពុងបើកចិត្តបើកកាយ ចាំទទួលភ្ញៀវទេសចរណ៍ដែលនិយមចូលចិត្ត និងស្រលាញការថតរូប ចង់ថតទៅលេងកម្សាន្តនៅទីនោះ អោយទទួលបានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ រសាយអស់នូវរាល់ទិក្ខកង្វល់ផ្សេងៗ។