ខេត្តពោធិ៍សាត់៖ សាលាបឋមសិក្សា ១ ខ្នង មាន២បន្ទប់ ត្រូវបានអគ្គីភ័យលេបត្របាក់រួមទាំងសម្ភារសិក្សា ក្នុងបន្ទប់ឆេះអស់គ្មានសល់ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយសារថយន្តពន្លត់អគ្គីភ័យរបស់នគរបាលស្រុកភ្នំក្រវាញ និងអាជ្ញាធរជួយ អន្តរាគមន៍ ហើយករណីនេះដោយសាតែក្មេងប្រុស២នាក់ ចូលដុតបំពក់ភ្លើងយកសត្វពង្រួត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង២៥នាទីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក ហេង ភាណា អភិបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បើតាមលោកដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់គឺមានក្មេងប្រុសចំនួន០២នាក់ទី ១ ឈ្មោះ វី ធារ៉ា អាយុ ១២ឆ្នាំ ទី២កុមារាឈ្មោះ វី សុខវាសនា អាយុ១០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានបបួលគ្នាទៅយកសត្វពង្រួតដែលទៅរស់នៅ និងអាគារសិក្សាខាងលើដោយកុមារាឈ្មោះ វី សុខវាសនា បានទៅខ្ចីដេកកេះពីប្រជាពលរដ្ឋយកមកអោយកុមារា ឈ្មោះ វី ធារ៉ា យកធាងត្នោតដើម្បីដុតបង្ហុយផ្សែងយកសត្វពង្រួត ភ្លាមនោះសត្វពង្រួតក៏វាផ្អើលហើរទិចពួកគេក៍នាំគ្នារត់ចេញពីទីនោះ បណ្តាលឱ្យអគ្គីភ័យឆាបឆេះអាគារសិក្សាសាលាបឋមសិក្សានោៈ ហើយលោកបានឲ្យកម្លាំងអន្តរាគមន៍ កុំឱ្យឆេះរាលដាលទៅកន្លែងផ្សេង ដោយប្រើរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ អស់ទឹក០៤ឡានទើបរលត់អស់ ហើយពុំមានរបួសឫគ្រោះថ្នាក់អាយុជីវិតនណាម្នាក់ឡើយ។
ករណីនេះលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញបានបញ្ជាក់ថា លោកសុំកុំឱ្យមិនឱ្យមានការផ្តន្នាទោសកុមារាទាំង០២នាក់ខាងលើ ព្រោះពួកគេនៅក្មេងមានអនាគតវែងឆ្ងាយ និងអោយសមត្ថកិច្ចធ្វើការអប់រំកុមារាទាំង០២នាក់នេះកុំអោយលេងភ្លើងទៀតនិងអោយអនាព្យាបាលកុមារាទាំង០២នាក់ខាងលើធ្វើការធានាយកទៅធ្វើការអប់រំបន្ត។
សម្ភារដែលអគ្គីភ័យឆាបឆេៈអស់នោះរួមមាន អាគាសិក្សា១ខ្នង ទំហ៊ំ ៧គុណ១៨ ធ្វើអំពីឈើ ប្រក់គ្បឿង តុចំនួន៥០ តុគ្រូចំនួន០២ កៅអីគ្រូ០២ កៅអីជ័រចំនួន១២ ទូឈើចំនួន០១ ក្ដាខៀនចំនួន០៣ ម៉ាសុីដេ១២ សុីទែនផ្ទុកទឹកចំណុះ៥០០លីត្រ កង្ហាចំនួន០៤គ្រឿង និងសម្ភារសិក្សាមួយចំនួន៕