ខេត្តកែប៖ ថ្វីត្បិតតែមានភូមសាស្រ្តតូចមែន ប៉ុន្តែស្ថិតនៅចម្ងាយមិនដល់២០០ គីឡូម៉ែត្រទេពីរាជធានីផ្នំពេញ គឺជាតំបន់ដែលមានសក្កានុពលទេចរណ៍ខ្លាំងខ្លាមិនចាញ់ខេត្តដ៏ទៃនោះឡើយ ដោយមានទាំងតំបន់ទេចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្តាមដ៏ធំ និងកន្លែងកម្សាន្តជាច្រើនទាកើចិត្តភ្ញៀវទេសចរណ៍ឲ្យចង់ទៅទស្សនាកម្សោន្តមិនចេះជិនណាយ។
ដោយឡែក ថ្មីៗនេះឆ្នេរសមុទ្រកែប ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកចាប់អារម្មយ៉ាងខ្លាំង ចំពោះរូបរាងថ្មីនៃឆ្នេរមួយនេះដែលត្រូវបានរៀបចំឡើងវិញយ៉ាងស្អាតនិងមានសណ្តាប់ធ្នាប់គួរឲ្យចង់ទៅលេង។មិនត្រឹមតែមានភាពស្រស់ស្អាតលើសពីមុននោះទេ ថែមទាំងជាទីចាប់អារម្មណ៍ និងជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តថតរូបស្អាតៗជាមួយទេសភាពចែបធម្មជាតិ ហើយអាចថែមទាំងលេងទឹកកម្សាន្ត អង្គុយញុំាអាហារស្រូបខ្យល់បរិសុទ្ធត្រជាក់ៗពីសមុទ្រថែមទៀតផង។