ជំងឺបេះដូង មិនមែនមានតែនៅក្នុងខ្សែភាពយន្ត ដែលយើងតែងឃើញតារាសម្តែងចំណាស់ៗ វ័យឪពុកម្តាយ លើកដៃឡើងក្តោបដើមទ្រូងជាសញ្ញាថា ឈឺបេះដូង ហើយទីបំផុតក៏ស្លាប់បាត់បង់ជីវិតនោះ មិនមែនជារឿងខុសប្រក្រតីឡើយ ព្រោះនរណាៗក៏មានសិទ្ធិកើតជំងឺបេះដូងបានទាំងអស់ ថែមទាំងមិនមែនកើតតែចំពោះមនុស្សចាស់អាយុច្រើនប៉ុណ្ណោះទេ យើងគ្រប់គ្នា គ្រប់ភេទ គ្រប់វ័យ សុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ បើមិនព្រមបញ្ឈប់ទង្វើដូចតទៅនេះទេ…
១- បរិភោគអាហារដែលមានខ្លាញ់ច្រើន
ដូចជា ជើងជ្រូក ពោះជ្រូក សាច់ជ្រូកបីជាន់ ស្បែកមាន់បំពង សម្លរខ្ទិះ និងខ្លាញ់ៗផ្សេងៗ ព្រោះបើសិនជាបរិភោគច្រើនជ្រុលពេក អាចនឹងធ្វើឱ្យកើតសភាវជាតិខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាម ធ្វើឱ្យឈាមបាញ់ចេញទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ រហូតធ្វើឱ្យកើតសភាវបេះដូងខ្វះឈាម និងអាចនាំឆ្ពោះទៅរកសភាវគាំងបេះដូងបាននៅទីបំផុត។
២- ជក់បារី
មនុស្សជាច្រើនអាចនឹងគិតថា ការជក់បារី នឹងធ្វើឱ្យកើតជំងឺមហារីកសួតតែប៉ុណ្ណោះ តែការពិតវិញ បារី ក៏ជាមូលហេតុ ដែលបណ្ដាលឱ្យកើតជំងឺបេះដូងដូចគ្នាដែរ ព្រោះបារីធ្វើឱ្យបេះដូងខ្សោះឈាម និងកើតជំងឺសរសៃឈាមបេះដូង។
៣- អាការធុញថប់តានតឹងអារម្មណ៍
ដូចដែលយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តថា មហាសេដ្ឋីទាំងឡាយដែលធ្វើការងារច្រើន មានអារម្មណ៍តានតឹងធុញថប់ ត្រូវរែកពន់បន្ទុកធ្ងន់ៗ និងមានសម្ពាធផ្លូវចិត្តគ្រប់ពេលវេលា រហូតកើតជំងឺបេះដូង នោះគឺជារឿងពិត ព្រោះពេលណាដែលយើងមានអារម្មណ៍ធុញថប់តានតឹង បេះដូងយើងនឹងធ្វើការកាន់តែខ្លាំងឡើង បេះដូងដើរកាន់តែញាប់ឡើង សម្ពាធឈាមខ្ពស់ឡើង រហូតអាចកើតសភាវបេះដូងដើរខុសចង្វាក់ និងជំរុញអាការរបស់ជំងឺបេះដូង ឱ្យកាន់តែធ្ងន់ធ្ងរឡើងទៀតផង (ក្នុងករណីដែលអ្នកជំងឺ កំពុងមានភាពប្រឈមស្រាប់ហើយ)។
ការរត់ ការរាំ អ៊ែ-រ៉ូ-ប៊ិក-ឌែនស៍ ឬហាត់ប្រាណបែប ខា-ឌី-អូ ផ្សេងៗ ប្រៀបដូចជានាំគ្នាជួយឱ្យបេះដូងបានហាត់ប្រាណ និងបង្កើនភាពរឹងមាំដល់បេះដូងដូច្នោះដែរ។ បើបេះដូងមិនដែលបានហ្វឹកហាត់ ច្បាស់ជាទ្រាំទ្រនឹងការធ្វើការធ្ងន់មិនរួច ហើយនៅពេលដែលយើងស្ថិតក្នុងសភាវបេះដូងត្រូវធ្វើការធ្ងន់ តែបេះដូងទទួលមិនរួច អាចនឹងធ្វើឱ្យសភាវបេះដូងគាំងបាន។
៥- កើតជំងឺទឹកនោមផ្អែម រោគធាត់
បើអ្នកកើតជំងឺទឹកនោមផ្អែម ឬធាត់ស្រាប់ហើយនោះ អ្នកនឹងប្រឈមនឹងការកើតជំងឺបេះដូងខ្លាំងឡើងដែរ ព្រោះមានឱកាសខ្ពស់ណាស់ ដែលអ្នកនឹងមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ធ្វើឱ្យឈាមខាប់ ញ៉ុកណែនក្នុងសរសៃឈាម ដែលចាត់បញ្ជូនឈាមទៅចិញ្ចឹមបេះដូង ធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំងឡើង រហូតទៅលែងរួច និងគាំងនៅទីបំផុត។
បានដឹងបែបនេះហើយ គួរឧស្សាហ៍ហាត់ប្រាណ តមជក់បារី កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន និងរក្សាសុខភាពរាងកាយ និងផ្លូវចិត្ត ឱ្យរឹងមាំជាប់ជានិច្ច។ តែប៉ុនហ្នឹងអ្នកអាចកាត់បន្ថយភាពប្រឈមក្នុងការកើតជំងឺបេះដូងបានច្រើនទៅហើយ៕