ខេត្តសៀមរាប ៖ នាំគ្នាលេងបៀបណ្តើរផឹកស្រាថ្នាំបណ្តើរ ក៏ទាស់ពាក្យសម្តីរហូតឈានដល់ប្រើហិ.ង្សាដល់មានអ្នកស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១១ កុម្ភ: ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិដំបូក ខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឱ្យដឹងថា ជនសង្ស័យឈ្មោះរ៉ឺម ចិន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ រីឯជនរងគ្រោះឈ្មោះវេត សៃ ហៅវ៉ៃ (ជនរងគ្រោះ) អាយុ៣១ឆ្នាំ បានទៅលេងបៀរនៅផ្ទះរបស់ឈ្មោះ វឹម សាវិត និងប្ដីឈ្មោះ ញុក ណយ អ្នកទាំង៥នាក់លេងបៀរផងផឹកស្រាថ្នាំផង ។
លុះដល់ម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាប់តែជនរងគ្រោះឈ្មោះ វេត សៃ (ហៅវ៉ៃ) បានជេ.រ.ប.ញ្ចោ.ទៅលើស្ត្រីសង្ស័យឈ្មោះ រុឹម ចិន ។ ភ្លាមនោះ ក៏មានជម្លោះពាក្យសម្តីកើតឡើង បន្ទាប់មកគ្នីគ្នាទាំងអស់នោះបានមកបំបែក តែជនរងគ្រោះមិនព្រមឈប់ជេនៅតែរករឿង ។ ពេលនោះ ស្ត្រីសង្ស័យបានស្ទុះទៅយកបន្ទះខ្នងឈើជ្រុងដែលមានប្រវែង០១ម៉ែត្រទៅវាយចំក្បាលរបស់ជនរងគ្រោះពីលើផ្នែកខាងក្រោយបណ្ដាលឱ្យបែករយាស់ប្រវែង០៤ សង់ទី ម៉ែត្រ បន្ទាប់ មកជនរងគ្រោះ បានទៅដេកលើឈើនៅ មុខផ្ទះ របស់ជនសង្ស័យ ។
ចំណែកស្ត្រីសង្ស័យក៏បានឡើងដេកលើផ្ទះជាមួយប្ដីបាត់ទៅ លុះព្រឹកឡើងវេលាម៉ោង០៩ព្រឹកថ្ងៃទី១២ ធ្នូ ជនសង្ស័យក៏បានយកទឹកទៅលាងរបួសឱ្យជនរងគ្រោះដេកនៅនឹងមុខផ្ទះ ហើយក៏ស្ត្រីសង្ស័យមិនបានចាប់អារម្មណ៍ លុះដល់ម៉ោង០៣រសៀល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លា.ប់តែម្តង ។
បច្ចុប្បន្ន ស្ត្រីជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកស្វាយ លើ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការបន្តទៅតាមផ្លូវច្បាប់ និង បញ្ជូនបន្តទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕