(ភ្នំពេញ)៖ កីឡាករ អេវីរៈខាំឈីត ភូថង (ម៉ឺន មេឃា) បានតាំងចិត្តថា និងរក្សានៅតំណែងមេដាយមាសរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងនាមជាកីឡាករ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ផ្នែកវិញ្ញាសាប្រយុទ្ធ ដោយព្រឹត្តិការណ៍ស៊ីហ្គេមជិតចូលដល់នាខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ក្រោយរងចាំរយះពេល ៦៤ឆ្នាំ។
ម្ចាស់មេដាយមាស ផ្នែកវិញ្ញាសាប្រយុទ្ធ ម៉ឺន មេឃា បានរៀបរាប់មុនការប្រកួតជិតចូលមកដល់ថា ខ្ញុំពិតជាមានអារម្មណ៍រភើបខ្លាំងណាស់ ដោយសារឆ្នាំនេះ កម្ពុជាយើងបានជាធ្វើជាម្ចាស់ផ្ទះ «ខ្ញុំនិងតាំងចិត្តធ្វើអោយអស់ពីសម្ថតិភាព និងខំប្រឹងវឹកហាត់ពីបច្ចេកទេសបន្ថែមទៀត ដើម្បីការពារមេដៃរបស់ខ្ញុំបន្តនៅឆ្នាំនេះទៀត»។ មេឃា បន្តបញ្ជាក់ទៀតថា ខ្លួនជាកីឡាករលេងក្នុងវិញ្ញាសារកីឡាវ៉ូវីណាម ផ្នែកប្រយុទ្ធ ដោយលែកប្រសិនជាថ្នាក់ដឹកនាំសហព័ន្ធតម្រូវអោយទៅផ្លាស់ប្តូរវិញ្ញាសារផ្សេង លុះត្រាតែត្រូវចំណាយរយះពេលយូរទៀត ដោយសារខ្ញុំខាងប្រយុទ្ធដៃជើងខ្ញុំរឹងៗ ខាងមួយទៀតគឺជាខាងសម្តែង ហើយកីឡា វ៉ូវីណាម គេចែកជាពីរផ្នែកមាន សម្តែង និងប្រយុទ្ធ បើខ្ញុំទៅខាងសម្តែង ខ្ញុំត្រូវប្រើចំណាយពេលវឹកហាត់យូរទៀត ដើម្បីចាប់យកការសម្តែងឫធ្វើអោយខ្លួនកាយយើងទន់ស្របតាមសិស្សច្បង។ ម្ចាស់មេដាយមាសស៊ីហ្គេម ម៉ឺន មេឃា ជាចុងក្រោយបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រដល់កីឡករ ឫក៏សហព័ន្ធនីមួយៗ អោយបានច្រើនដើម្បីអោយពួកគាត់មានកំលាំងប្រកួត ស្មារតីខ្លាំងខ្លា ជូនជាតិយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍ SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។
ប៉ុន្ដែមុនឈានដល់ការប្រកួត គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕