រមណីដ្ឋានក្បាលឆាយ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧គម ពីខេត្តព្រះសីហនុ បត់ឆ្វេង ៦គមទើបទៅដល់ទឹកធ្លាក់ ក្បាលឆាយ។ ទឹកជ្រោះក្បាលឆាយ មានប្រភពទឹកច្រើននៅតាមជួរភ្នំមាត់សមុទ្រ ប៉ុន្តែមកដល់ចំនុច ខាងមុខ ក្បាលឆាយមានប្រភពទឹកហូរ តែបីផ្លូវទេដែលមានកំពស់ ២ម ទៅ៤ម ។ ចរន្តទឹកមកដល់ចំនុចក្បាលឆាយ គឺ ចរន្តតែមួយដែលមាន ទឹកហូរ យ៉ាងខ្លាំង ហើយធ្លាក់ក្នុង ល្បាប់ទឹកមាន កំពស់ ១៤ម។ ប្រវត្តិទឹក
ក្បាលឆាយត្រូវបានរកឃើញនៅឆ្នាំ 1960ដល់1963 ត្រូវបានរៀបចំជា កន្លែងប្រភពផ្តល់ទឹកស្អាត សំរាប់ប្រើប្រាស់ ក្នុង ខេត្តព្រះសីហនុ។ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខាន ដោយសារតែសង្រៀមកើតឡើង នោះក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរ ក្រហម។លុះមកដល់ ឆ្នាំ1997តំបន់ក៏បានក្លាយជាតំបន់អភិវឌ្ឍន៏នៅក្នុងឆ្នាំ1998តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនកុកអានដេញថ្លៃ រួចចាប់ ផ្តើមកសាងផ្លូវ កែប្រែតំបន់នេះជារមណីដ្ឋានទេសចរណ៍ សំរាប់អ្នកទេសចរណ៍ក្នុងស្រុក និង ក្រៅប្រទេសមកកំសាន្តសប្បាយនៅទីនោះ។ទឹកធ្លាក់ក្បាលឆាយ បានឱ្យដឹងថា មានអ្នកទេសចរជាច្រើន រមែងអញ្ជើញទៅទស្សនា ដោយការចុះងូតទឹក លេងកម្សាន្តនា ឱកាសបុណ្យជាតិនានា ក៏ដូចជាថ្ងៃវិស្សមកាល ចុងសប្តាហ៍។ ជាក់ស្តែងសក្តានុពល ទីរមណីយដ្ឋាននេះមានលក្ខណៈ ជាធម្មជាតិឥតកែច្នៃ រំលេចនូវទិដ្ឋភាព ទឹកធ្លាក់ពីលើកំពូលភ្នំ និងផ្ទាំងថ្មធំខ្ពស់អម ដោយទេសភាព ដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ស្កឹមស្កៃ ជួរភ្នំតម្រៀបគ្នា យ៉ាងស្រស់ស្អាត ជាពិសេសមិនថាតែនៅ ថ្ងៃធម្មតាក៏មានលំហូរ របស់ភ្ញៀវទេសចរ ចូលទៅកម្សាន្តពុំដែលស្ងាត់។បណ្តាអ្នកស្រុកក្នុងតំបន់ រមនីយដ្ឋាននោះ ដែលមានវ័យចំណាស់ៗ ភាគច្រើន បានបញ្ជាក់ថា ដាក់បញ្ចូលទៅជាតំបន់ ផ្ដល់ប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់ នៅក្នុងខេត្តព្រះសីហនុ ទៀតផង។ ប៉ុន្ដែកិច្ចស្ថាបនា នោះត្រូវបានខកខានទៅវិញ ដោយសារ សង្គ្រាមកើតឡើង ហើយតំបន់នោះ ក៏បានក្លាយជាតំបន់ លាក់បំពួនកងទ័ពខ្មែរ ក្រហម។
អំណឹះតមក (ចំណេរកាលតមក) ដល់ឆ្នាំ១៩៩៧ តំបន់នោះត្រូវបានប្រែក្លាយ មុខមាត់ថ្មីពីតំបន់ សមរភូមិក្តៅទៅ ជាតំបន់អភិវឌ្ឍវិញ។ បន្ទាប់មកឆ្នាំ១៩៩៨ តំបន់ក្បាលឆាយត្រូវ បានក្រុមហ៊ុន អានកូ បានចុះធ្វើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃភ្នំនេះ ឱ្យប្រែក្លាយទៅជាតំបន់ រមណីយដ្ឋានទេសចរណ៍ គួរឱ្យចាប់អារម្មណ៍ មិនចាញ់តំបន់ឆ្នេរនានា នៅក្នុងទីរួម ខេត្តព្រះសីហនុប៉ុន្មានឡើយ៕