(អាមេរិក)៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ABC News និង Washington Post បានឲ្យដឹងថា ចំណូលរបស់ប្រជាពលរដ្ឋអាមេរិក មានការធ្លាក់ចុះដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៣៧ ឆ្នាំ បន្ទាប់ពីលោក ចូ បៃដិន ឡើងកាន់តំណែង ជាប្រធានាធិបតីតាំងពីឆ្នាំ ២០២១ មក នេះបើយោងតាមការស្ទង់មតិចំនួន ៤១ ភាគរយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ABC News និង Washington Post។ តួលេខទាំងនេះ គឺផ្ទុយស្រឡះពីការស្ទង់មតិដូចគ្នាទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពោលក្នុងរយៈពេល ២ ឆ្នាំក្រោយការបោះឆ្នោតដែលលោកធ្វើជាប្រធានាធិបតី ។ ក្នុងអាណត្តិលោក ត្រាំ មានតែ ១៣ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេអន់ជាងមុន ហើយ ២៥ ភាគរយទៀត និយាយថា ពួកគេមានចំណូលល្អប្រសើរ ។ទន្ទឹមនឹងនោះ ទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ ប្រជាជនអាមេរិក ៦២ ភាគរយបង្ហាញថា ពួកគេមិនពេញចិត្តឡើយ បើសិនជាលោក បៃដិន ជាប់ឆ្នោតម្តងទៀត ខណៈលោក ត្រាំ វិញ មានតែ ៥៦ ភាគរយប៉ុណ្ណោះដែលប្រជាជនមិនពេញចិត្ត ។
ដោយឡែកសមាជិកគណបក្សប្រជាធិបតេយ្យ មានសំឡេង ៣១ ភាគរយ គាំទ្រលោក បៃដិន ជាបេក្ខភាពប្រធានាធិបតីម្តងទៀត ខណៈដែល ៥៨ ភាគរយ គាំទ្រឲ្យជ្រើសរើសបេក្ខភាពថ្មីជំនួស ។ដោយយោងតាមសម្មតិកម្មប្រៀបធៀបនេះបានបង្ហាញថា លោក ត្រាំ និងឈ្នះលោក បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ។
សួមបញ្ជាក់ថា មកដល់ពេលនេះលោក ចូ បៃដិន មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀតឬក៏យ៉ាងណានោះ ៕
ប្រភព ៖ Fox News