(UN)៖កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងឱសថដែលមានគុណភាពនៅតែជាបញ្ហាចម្បងមួយសម្រាប់បណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្រ្វិកនាពេលបច្ចុប្បន្ន ។ ជាងនេះទៅទៀត បញ្ហាថ្នាំក្លែងក្លាយ បានសម្លាប់មនុស្សជិត ៥០ ម៉ឺននាក់ក្នុងមួយឆ្នាំនៅអាហ្វ្រិក ។ ជាមួយទិន្នន័យនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា មនុស្សប្រហែល ២៦៧,០០០ នាក់បានស្លាប់ ដោយសារតែថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ក្លែងក្លាយ និងទាបជាងស្តង់ដារ ខណៈមនុស្សរហូតដល់ ១៦៩,២៧១ នាក់ស្លាប់ ដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចក្លែងក្លាយ និងទាបជាងស្តង់ដារ ។
ទន្ទឹមនឹងនោះ ត្រឹមចន្លោះខែមករា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០២១ ផលិតផលឱសថក្លែងក្លាយជាង ៦០៥ តោនត្រូវបានរឹបអូសដោយអាជ្ញាធរនៅអាហ្វ្រិកខាងលិច ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍មួយចំនួនដើម្បីការពារការជួញដូរថ្នាំក្លែងក្លាយទាំងនេះ ដែលក្នុងនោះមានដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព និងការកែសម្រួលច្បាប់ហួសសម័យទាក់ទងនឹងផលិតផលវេជ្ជសាស្រ្តដែលត្រូវបានជួញដូរទៅកាន់ប្រទេសអាហ្វ្រិក ៕
ប្រភព ៖ Sputnik