ខេត្តបន្ទាយមានជ័យ ៖ លោកតាវ័យ៧៧ឆ្នាំម្នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោ.ភក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅជិតខាងគ្នា នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុំ រឿន ភេទប្រុស អាយ៧៧ឆ្នាំ រស់នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ យកមកសួរនាំ។
តាមការបំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះ ឆន និញ អាយុ៥១ឆ្នាំ ដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ថា កាលពីវេលាម៉ោង១០ ក្មួយស្រីគាត់បានប្រាប់ថា តារឿន ចាប់នាងចូលក្នុងព្រៃក្បែរវត្តម្កាក់ និងបានសម្រា.តខោអាវចា.ប់រំលោ.ភ សំណាងល្អដែលគាត់ទៅទាន់និងបានស្រែកឲ្យគេឯងជួយ និងបាននាំក្មួយទៅប្តឹងមេភូមិនិងនគរបាលឲ្យជួយអន្តរាគមន៍។
យោងការរៀបរាប់របស់កុមារីរងគ្រោះ បានបញ្ជាក់ថា កាលពីវេលាម៉ោង១ថ្ងៃទី២៦ មករា ឆ្នាំ២០២៣ នាងបានចេញពីរៀន ហើយតារឿន បានហៅនាងអោយឈប់ តែនាងមិនឈប់ ។ តារឿន បានស្រែករួចរត់មកទាញនាង បណ្ដាលអោយកង់នាងដួល ។ បន្ទាប់មកគាត់បាននាំនាងទៅព្រៃដុបខាងលិចវត្តម្កាក់ថាឱ្យលុយនាង បន្ទាប់មកគាត់បានរុញនាងអោយដួល រួចចាប់ស្រា.តសំព.ត់នាង ហើយបំរុងចា.ប់រំលោ.ភ ។ ភ្លាមៗនោះត្រូវបានអ៊ំស្រីរបស់នាងមកទាន់ ទើបជនសង្ស័យធ្វើអ្វីនាងមិនបានសម្រេច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួ.ញដូរមនុស្ស និងការពារអនីតិជន សួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕