(ភ្នំពេញ)៖ជាលទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺមានចំនួន ៨ប្រទេសនៅតំបន់អាស៊ាន កាលពីថ្ងៃទី២៦ ខែមករា ដែលនឹងចូលរួមមានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន,វៀតណាម រួមទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាប់ក្រុមការងារសាព័ត៌មានត្រយង ថា៖ «កីឡា «គុនខ្មែរ» នឹងត្រូវដាក់ប្រកួតមាន១៨ វិញ្ញាសា រួមទាំងវិញ្ញាសាសម្ដែងគុណគ្រូ ផងដែរ។ ចំណែកលក្ខខន្តិកៈនៃការប្រកួតក៏នឹងកំណត់ស្លៀកសម្លៀកបំពាក់ ដូចជាមានក្រមា បូកនឹងទង់ជាតិប្រទេសរៀងៗខ្លួន ជួតលើក្បាល ក្នុងនោះទ្រនាប់ដៃ ឬ កងដៃ (ខ្សែចងដៃ) ទៅតាមពណ៌នៃប្រទេសនីមួយៗចង់ដាក់ (ពាក់ព័ន្ធនឹងជំនឿ) ព្រមទាំងមានប្រើមួក (ការពារបង្ហាញថាមិនបែបហិង្សា)»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
ខាងក្រោមនេះគឺជា និមិត្តសញ្ញាផ្លូវការ គុនល្បុក្កតោ គុនខ្មែរ ឃីកបុកស៊ីងប្រដាល់សកល និងកីឡាផ្សេងៗ ត្រៀមព្រឹត្តិការណ៍លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕