ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចំនួន ៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា ថៃឡង់ដ៏ អូស្រ្តាលី គុយបា រុស្សី មីយ៉ាន់ម៉ា ប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី។
ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះ រួមមាន ១.លោក កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា។ ២.លោក ហ៊ុន សារឿន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏។៣.លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី។ ៤.លោក ជា ធីរៈ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសគុយបា។ ៥.លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសរុស្សី។ ៦.លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា។៧.លោក លឹម ហុកសេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និង៨.លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី៕