ការគាំងបេះដូងច្រើនតែ បណ្តាលមកពីជំងឺបេះដូងដូច្នេះ ការអនុវត្តជំហ៊ានដើម្បីបន្ថយ ឬ បង្ការជំងឺ Coronary Artery Disease អាចជួយការពារការគាំងបេះដូងបាន ។ ជំងឺបេះដូង គឺ ជាឃាតករលេខមួយរបស់មនុស្សប្រុសស្រីក្នុងសហរដ្ឋអាមេរិកដូច្នេះមធ្យោបាយ បង្ការទាំងនេះ គឺ មានសារៈសំខាន់សំរាប់មនុស្សគ្រប់គ្នា ។
+ដើម្បី ពង្រឹង សុខភាព បេះដូង អ្នក គប្បី ៖
-ផ្តាច់បារី និងចៀសវាងការស្រូបផ្សែងបារី ។ ឈប់ជក់បារីអាចកាត់បន្ថយការប្រឈម នឹងជំងឺគាំងបេះដូងម្តងទៀត ឬ ស្លាប់បានយ៉ាងលឿន ។
-បរិភោគរបបអាហារដែលមាន សុខភាពក្នុងនោះ មានត្រី ផ្លែឈើ បន្លែ សណ្តែក អាហារសរសៃ និងប្រេងអូលីវ ។
ហាត់ប្រាណអោយទៀងទាត់ ។ គ្រូពេទ្យអាចណែនាំអោយធ្វើលំហាត់ប្រាណ ណាដែលមាន សុវត្ថិភាព សម្រាប់អ្នក ។
-គ្រប់គ្រងកំរិត កូឡេស្តេរ៉ុល និង សម្ពាធឈាម
-គ្រប់គ្រងជំងឺទឹកនោមផ្អែម
-បន្ថយភាពតានតឹង ។ ភាពតានតឹងអាចបំផ្លាញបេះដូងរបស់អ្នកបាន ។
-ប្រើថ្នាំ Aspirin ជារៀងរាល់ថ្ងៃប្រសិនបើ គ្រូពេទ្យអោយប្រើ
-ចាក់វ៉ាក់សាំងការពារ ជំងឺផ្តាសាយ ជារៀងរាល់ឆ្នាំ
-ប្រើថ្នាំអោយបានត្រឹមត្រូវ ។ ការប្រើថ្នាំអាចបន្ថយការប្រឈម នឹង ការកើតគាំងបេះដូងម្តងទៀត ឬ ស្លាប់ដោយសារ ជំងឺ Coronary Artery Disease ។
-ចូរស្វែករកជំនួយដើម្បីគ្រប់គ្រងរោគសញ្ញានៃការបាក់ទឹកចិត្ត ៕