ការព្យាបាលជំងឺដោយប្រើខ្ទឹមបារាំងត្រូវបានគេចាត់ទុកថាជារឿងមួយមានតម្លៃយ៉ាងអស្ចារ្យ និងល្អចំពោះសុខភាពទៀត ។ ខ្ទឹមបារាំងអាចព្យាបាលជំងឺផ្តាសាយ សម្រួលដល់សម្ពាធឈាមប្រឆាំងការរលាកសម្លាប់មេរោគផ្សិតបំបាត់ស្ត្រេស និង ការអស់កម្លាំងទៀត ។
ខាងក្រោមនេះគឺជាជំងឺដែលអ្នកអាចប្រើខ្ទឹមបារាំងព្យាបាលបាន ។
+ឈឺបំពង់ក
ចូរហាន់ខ្ទឹមបារាំងជាដុំតូចៗ និងលាយខ្ញីដែលម៉ត់ និងអំបិលបន្តិចហើយដាក់វាទាំងអស់ចូលទៅក្នុងកន្សែងក្តៅមួយ ។ អ្នកអាចយកកន្សែងក្តៅនេះទៅស្អំនៅបំពង់កដើម្បីបំបាត់ការឈឺចាប់ ។ ចំពោះការឈឺចាប់នៅក្បាលទ្រូងបាតដៃ ឬ ខ្នង សុទ្ធតែមានប្រសិទ្ធភាពដូចគ្នា ។
+ហើមជើង
ខ្ទឹមបារាំងគួរតែចម្អិនឱ្យឆ្អឹងពីរបីនាទីហើយយកវាទៅកិនជាមួយទឹកបន្តិចបន្តួចរហូតដល់ក្លាយទៅជាល្បាយមួយ ។ បន្ទាប់មកអ្នកអាចយកល្បាយនេះទៅស្អំនៅលើជើងដែលកំពុងតែហើមបាន ហើយវាក៏មានប្រសិទ្ធភាពបំផុតណាស់ដែរ ។
+ហៀរសម្បោ ចូរយកសម្លីមួយដុំជ្រលួកនឹទឹកខ្ទឹមបារាំងចំហុយហើយដាក់វាទៅក្នុងច្រមុះទៅព្រោះវាអាចកាត់បន្ថយការហៀរសម្បោបាន ៕