ម៉ិចស៊ិចកូ ៖ មនុស្សយ៉ាងតិចចំនួន ១៤នាក់បានស្លា.ប់នៅក្នុងការវា.យប្រហារលើគុកមួយស្ថិតនៅទីក្រុង Juarez ប្រទេសមិចស៊ិចកូ កាលពីថ្ងៃអាទិត្យ ទី ១ មករាកន្លងទៅនេះ។
ការិយាល័យអគ្គមេធាវីរដ្ឋ Chihuahua បាននិយាយក្នុងសេចក្តីប្រកាសថាសន្តិសុខចំនួន ១០នាក់ និងអ្នកទោស ៤នាក់ត្រូវបានសម្លា.ប់ និង ១៣នាក់ទៀតរងរបួស។
ហេតុការណ៍ដ៏រន្ធ.ត់នេះកើតឡើងនៅម៉ោងប្រហែល ៧ព្រឹកថ្ងៃអាទិត្យ នៅពេលខ្មាន់កាំភ្លើ.ងជិះក្នុងរថពាសដែកបានធ្វើដំណើរមកដល់គុក និងបានបើកការបា.ញ់ប្រហារលើសន្តិសុខ។
អាជ្ញាធរមិចស៊ិចកូនិយាយថា អ្នកទោសបានឆ្លៀតឱកាសពីហេតុការណ៍នោះ ដោយអ្នកទោសចំនួន ២៤នាក់បានរត់គេចខ្លួន។
គេមិនទាន់ដឹងច្បាស់ទេថាក្រុមណានៅពីក្រោយការវា.យប្រហារនោះ។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០២២ មានការប៉ះទង្គិចគ្នានៅក្នុងគុករវាងអ្នកទោស ២ក្រុមបណ្តាលឱ្យមនុស្ស ១១នាក់បានស្លា.ប់៕