រមណីយដ្ឋានឆ្នេរសុខា ជាកន្លែងស្នាក់នៅដែលប្រណិត និងមានមានផាសុខភាព សម្រាប់ការសម្រាកលម្ហែកាយរបស់ភ្ញៀវទេសចរទាំងឡាយ។ រីស៊តទាំងមូលមានអាគារដែលរចនាម៉ូដបែបស្ថាបត្យកម្មខ្មែរ ដែលមានបន្ទប់អាចឱ្យភ្ញៀវទេសចរគយគន់ទេសចរសមុទ្រខ្មែរដ៏ខៀវស្រងាត់ និងមានផាសុកខភាពសម្រាប់ការស្នាក់នៅ។
នៅបរិវេណនៃរីស៊តនេះមានអាងហែលទឹកដ៏ធំទូលាយ និងមានការរៀបចំដោយមានសួនច្បារ និងមានដើមឈើតូចធំ ដែលជាទីមនោរម្យសម្រាប់សម្រាកលម្ហែរបស់ភ្ញៀវទេសចរនាពេលឈប់សម្រាក និងថ្ងៃចុងសប្ដាហ៍។