កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ សម្រាប់មនុស្សស្ទើរគ្រប់វ័យ ខណៈបរិយាកាស ក៏ដូចជាទីតាំងហាង សម្រាប់ទទួលទានកាហ្វេទៀតសោត ក៏ត្រូវបានអ្នកចូលចិត្តទទួលទានកាហ្វេតែងតែលើកឡើងជាហូរហែ និង ជាកត្តាជំរុញឱ្យម្ចាស់ហាងកាហ្វេ បង្កើតឡើងនូវការរចនាម៉ូដហាងប្លែកៗ និងការរៀបចំថ្មីៗ ឱ្យទាន់សម័យកាល និងត្រូវចិត្តអតិថិជនគោលដៅរបស់ខ្លួន។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវហាងកាហ្វេនៅកម្ពុជាចំនួន ០៣ កន្លែង រៀបចំឡើងដោយមានលក្ខណៈច្នៃប្រឌិត ជាពិសេសគឺបរិយាកាសនៅជិតមាត់សមុទ្រ ដែលសង្កេតឃើញថាទើបតែមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប្រិយមិត្តគួរតែសាកល្បងទៅឱ្យបានម្ដង ដែលហាងកាហ្វេទាំង ០៣ មាន ០២ ទីតាំង ស្ថិតក្នុងខេត្តព្រះសីហនុ និង ០១ ទៀត ស្ថិតក្នុងខេត្តកែប។
១. Brown Seaview
ហាងកាហ្វេ Brown មានទីតាំងនៅឆ្នេរអូត្រេះ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាចនិយាយបានថា ជាហាងកាហ្វេទំនើបទី ១ ដែលសាងសង់ជាប់មាត់ឆ្នេរ នាំមកនូវរសនិយមថ្មីមួយសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាជនក្នុងតំបន់តារារះនាទិសនិរតី។
២. ហាងកាហ្វេ The Pier by Ocean
The Pier by Ocean ជាហាងកាហ្វេដែលនៅក្បែរមាត់ឆ្នេរ ស្ថិតក្នុងខេត្តព្រះសីហនុ ដែលនៅខាងក្រោយប្រិយមិត្តអាចគយគន់ឆ្នេរសមុទ្រ ព្រមទាំងអាចឃើញស្ពានកោះពស់ បូករួមប្លង់ថតរូបស្អាតៗ ជាទីពេញនិយមសម្រាប់យុវវ័យ។៣. ដំណាក់កាហ្វេខេត្ត កែប
ដំណាក់កាហ្វេ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាហាងកាហ្វេ ដែលសាងសង់ជាប់មាត់សមុទ្រ សម្បូរទៅដោយប្លង់ថតរូបស្អាតៗ និងមានភ្ញៀវចេញចូលជាប្រចាំផងដែរ៕