អាថ៌កំបាំងក្នុងការសម្រកទម្ងន់មិនមែនត្រូវការការសម្រកទម្ងន់ដ៏ពិបាកនោះទេ ។ ប៉ុន្តែវាគឺជារឿងដែលត្រូវការឲ្យរាងកាយ ធ្វើការជាមួយធម្មជាតិ និងចង្វាក់នៃការឃ្លានអាហារដើម្បីរំលាយជាតិខ្លាញ់ផង បានឆ្អែតផងដូច្នេះអ្នកនឹងមានកម្លាំងរស់នៅធម្មតា។
+ប្រូខូលី
តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Academy of Nutrition and Dietetics បានរកឃើញថាបន្លែពណ៌ បៃតងចាស់ប្រភេទនេះ ប្រហែលជាជួយកាត់បន្ថយជាតិខ្លាញ់នៅក្បាលពោះផង និងបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ផង។
+ផ្លែឈើរី
នៅពេលចូលគេងគួរតែញ៉ាំផ្លែឈើរីខ្លះព្រោះវាអាចជួយបង្កើនការងងុយគេង ។ ការសិក្សារកឃើញថាសារធាតុ Melatonin ក្នុងផ្លែឈើរីមិនត្រឹមតែជួយឲ្យងងុយគេងទេតែក៏ជាអង់ទីអុកស៊ីដង់ ដ៏ខ្លាំងដែលអាចជួយសម្រកទម្ងន់បានដែរ។
+ត្រី
ត្រីសម្បូរទៅដោយខ្លាញ់អូមេហ្គាបី ដែលអាចជួយបង្កើនសុខភាពបេះដូងបន្ថយការប្រឈម នឹងជំងឺភ្លេចភ្លាំងព្រមទាំងធ្វើ ឲ្យមានអារម្មណ៍ល្អទៀត ។ ការសិក្សាបានបញ្ជាក់ទៀតថាប្រូតេអ៊ីនដែលមានក្នុងអូមេហ្គាបីនេះនឹងធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែត និងជួយរំលាយជាតិខ្លាញ់បានយ៉ាងល្អទៀតផង៕