បាត់ដំបង ៖ ព្រែកទាល់ អ្នកទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧ម៉ោង នៅរដូវវស្សា និង១០ ម៉ោងនៅរដូវប្រាំង អាស្រ័យលើល្បឿនកាណូត ។ ព្រែកទាលជា រមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិនៅតំបន់ទន្លេសាបមួយដែលមានតាំងពីយូលង់ណាស់មកហើយ នៅទីនោះគឺជាជំរកសត្វស្លាបដ៍ធំមួយ និងជាប្រភពតំណរពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ។ព្រែកទាល់ ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង មានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរ តាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។