ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជា គេសង្កេតឃើញមានខេត្តចំនួន ០២ ដែលមានរៀបចំកសិដ្ឋានចិញ្ចឹមចៀម បំពេញតម្រូវការទីផ្សារ ក៏ដូចជាបើកទទួលភ្ញៀវទេសចរ ឱ្យចូលទស្សនាកសិដ្ឋាន ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ ដែលកន្លងមកគេធ្លាប់ឃើញ ការចិញ្ចឹមសត្វប្រភេទនេះ មានតែនៅប្រទេសជិតខាង និងនៅបរទេសជាដើម។
ជាក់ស្ដែង កសិដ្ឋានចិញ្ចឹមទាំង ០២ នៅកម្ពុជា មានដូចជា ៖
១. កសិដ្ឋានចិញ្ចឹមចៀម ខេត្តកំពង់ឆ្នាំង
កសិដ្ឋានចិញ្ចឹមចៀមនេះ មានទីតាំងស្ថិតនៅក្នុង ភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់នឹងព្រំប្រទល់ជាមួយ ខេត្តកំពង់ស្ពឺ អាចរាប់បានថា ជាកសិដ្ឋានចិញ្ចឹមចៀម ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ លើមុខរបរមួយនេះ។
២. កសិដ្ឋានចិញ្ចឹមចៀម អូទ្រីស ខេត្តព្រះសីហនុ
កសិដ្ឋានចិញ្ចឹមចៀម អូទ្រីស ខេត្តព្រះសីហនុ ជាទីតាំងទេសចរណ៍ថ្មីមួយ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលកសិដ្ឋាននេះ នៅមិនឆ្ងាយពីទីរួមខេត្ត ប្រមាណ ២២ Km ប៉ុណ្ណោះ។ សម្រាប់បងប្អូនដែលនៅភ្នំពេញក៏មិនពិបាករកដែល ដោយធ្វើដំណើរតាម Express way ត្រង់ផ្លូវចុះស្រុកស្ទឹងហាវ គីឡូម៉ែត្រលេខ 172 បត់ស្តាំ នឹងបានទៅដល់គោលដៅតែម្ដង៕