ការរលាកក្រពះកើតឡើងក្នុងទម្រងជាច្រើនហើយក៏មានមូលហេតុរបស់វាច្រើនណាស់ដែរ ។ អ្នកខ្លះឥទ្ធិពលនៃការ រលាក ក្រពះនឹងបាត់ទៅវិញដោយខ្លួនឯងខណៈពេលដែលខ្លះទៀតអាចបន្តរហូត ដល់ទៅជាដំបៅ និងបញ្ហានៃការរំលាយ អាហារផ្សេង ៗទៀតផង។
យ៉ាងណាមិញអ្នកក៏ត្រូវតែដឹងថាអ្វីទៅដែលធ្វើឲ្យមានជំងឺនេះដូច្នេះអ្នកនឹងដឹងថាគួរកត់សម្គាល់អាហារអ្វីដែលគួរញ៉ាំ និង មិនគួរញ៉ាំហើយដើម្បីបង្ការកុំឲ្យរឿងនេះកើតម្តងទៀតដែរ។
ពេលអ្នកឈឺក្រពះអ្នកត្រូវដឹងថាអ្វីដែលគួរញ៉ាំ និងអ្វីដែលអ្នកមិនគួរញ៉ាំ ។ អាហារខាងក្រោមនេះគឺល្អសម្រាប់ក្រពះរបស់ អ្នកដូច្នេះអ្នកគួ បរិភោគវា។
ទឹក ៖ ទឹកគឺមានសារសំខាន់មិនថាជាទឹកដាំពុះ ទឹកដូង ឬ ក៏ទឹកសម្រាប់អ្នកហាត់កីឡាទេ។
ចេក ៖ វាងាយរំលាយ និងសម្បូរមានជាតិប៉ូតាស្យូមច្រើន។ ប៉ូតាស្យូម គឺអាចងាយ នឹងបាត់បង់បើសិនជាអ្នករាគ ឬ ក្អួត។
ផ្លែល្ហុង ៖ ល្ហុងត្រូវបានគេដឹងថាជួយចំពោះបញ្ហា ទល់លាមកហើយវាជួយដល់ដំណើរការរំលាយអាហារ។
បាយ ៖ បាយក៏ល្អដែរ ។ វាអាចជួយធ្វើអោយលាមករឹងហើយបញ្ឈប់ការរាគដែលអាចនឹងកើតឡើងនៅពេលមានបញ្ហា ក្រពះ។
+ចំណាំអ្វីដែលអ្នកមិនគួរបរិភោគ
– កុំហូបអាហារ ឆារ ឬ ចៀន
– កុំផឹកទឹកក្រូចកំប៉ុង
– កុំហូបអាហារហិរ
– កុំហូបបន្លែឆៅ
– កុំផឹកកាហ្វេ ឬ តែ៕