ទឹកដោះគោមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពមនុស្ស ។ គ្រូពេទ្យជំនាញបានណែនាំថាអ្នកគួរតែផឹកទឹកដោះក្តៅៗ ជាប្រចាំដើម្បីមានសុខភាពមាំមួន ។ ទឹកដោះគោមានផ្ទុកជាតិ វីតាមីន (A, K និង B12), thiamine, nicotinic acid, សារធាតុ រ៉ែ ដូចជា កាល់ស្យូម ផូស្វ័រ សូដ្យូ ម និង ប៉ូតាស្យូម ។
ប្រសិទ្ធភាពនៃទឹកដោះគោអាចអាស្រ័យទៅលើពេលវេលាដែលយើងផឹក ៖
– ពេលព្រឹក ៖ ការសិក្សាមួយចំនួនមិនបានណែនាំឲ្យអ្នកផឹកទឹកដោះគោនៅពេលព្រឹកព្រលឹមទេ ព្រោះវាអាចប៉ះពាល់ ដល់ប្រព័ន្ធរំលាយអាហារ ។
– ពេលថ្ងៃត្រង់ ៖ ការផឹកទឹកដោះគោ នៅពេលថ្ងៃត្រង់អាចជួយឲ្យមនុស្សចាស់មានកម្លាំង ហើយវាក៏ជួយសម្រួលបញ្ហា សុខភាពផងដែរ ដូចជា ជំងឺប្រព័ន្ធទឹកនោម ឬ ដុំគ្រួស ។
– ពេល រសៀល ៖ ការផឹកទឹកដោះគោនៅពេលរសៀលមានសារៈប្រយោជន៍ចំពោះសុខភាពភ្នែក ។
– ពេលយប់ ៖ ពេលយប់ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការផឹកទឹកដោះគោ ។ វាអាចជួយបំបាត់ការនឿយហត់ និង ជួយឲ្យគេងលក់ស្រួល ៕