នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត សាខាកាកបាទក្រហមក្ពុជាខេត្ត និង យុវជន សសយក ខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ចំនួន៦៨០គ្រួសារ នៅក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ការចុះចែកអំណោយនេះបានធ្វើឡើងនៅពីរទីតាំងខុសគ្នា ដោយពេលព្រឹកធ្វើឡើងនៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន៣២៥គ្រួសារ និងពេលរសៀលធ្វើឡើងនៅភូមិតាង៉ែន សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៣៥៥គ្រួសារ។
មានប្រសាសន៍សំណេះសំនាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា សម្តេចទាំងទ្វេរ មានការគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែណែនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ត្រូវជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងមានជីវភាពខ្សត់ខ្សោយ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះលំបាកដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានពុះពារនូវឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយគតិបណ្ឌិត ក្នុងការស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាគេគេចផុតពីគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-19 នេះ។ លោកជំទាវបានមានប្រាសាសន៍បន្តទៀតថា ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងទទួលរងនូវគ្រោះទឹកជំនន់នាឆ្នាំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងតែ នាំយកនូវស្រូវពូជ និង ស្បៀងអាហារ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះទាំងអស់។ ដោយលែក នៅក្នុងខេត្តប៉ៃលិន ដោយសារទឹកជំនន់មិនសូវមានសភាពធ្ងន់ធ្ងរ សម្ដេចតេជោនាយករដ្ឋ មន្ត្រី បានណែនាំដល់លោកជំទាវផ្ទាល់ ជាអភិបាលខេត្ត នាំយកនូវអំណោយជាស្បៀង និងថវិកា មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងមានជីវភាពខ្វះរនាពេលនេះ។ លោកជំទាវក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលជួបលគ្រោះមហន្តរាយនាពេលកន្លងមក នឹងបានណែនាំសូមឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ដោយអនុវត្តក្បួនអនាម័យល្អ គឺ ហូបស្អាត ផឹកស្អាត សម្រានក្នុងមុង ពិសេសត្រូវការពីការឆ្លងជំងឺកូវីដ19 និងត្រូវទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឲ្យបានទៀងទាត់ និងគ្រប់ៗគ្នា។ ។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្តក៍បានអំពាវនាវដល់ពលរដ្ឋនៅក្នុងភូមិ បើមានការខ្វះខាត ឬជួបទុក្ខលំបាកដោយប្រការផ្សេងៗ សូមទាក់ទងទៅមេភូមិជាបន្ទាន់ ដើម្បើឲ្យមេភូមិរាយការណ៍បន្តជូនដល់ក្រុមការងារដើម្បីចុះជួយអោយទាន់ពេលវេលា ។
សូមបញ្ជាក់ថា: អំណោយដែលនាំយកមកជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន – ឃីត០១កញ្ចប់-ខោអាវ០២កំផ្លេរ-អង្ករ២៥គីឡូក្រាម – ម៉ាស់០១ដុំ-ទឹកសុទ្ធ០១កេស -ទឹកស៊ីអីវ០១យួរ -ត្រីខ០១យួរ -មី០១កេស -ប្រហុក២គីឡូ និងថវិការចំនួន៥ម៉ីនរៀល៕