ថ្លើមដើរតួនាទីច្រើនណាស់ក្នុងរាងកាយមនុស្សយើង ។ ថ្លើមដែលមានសុខភាពល្អមានសារៈសំខាន់ណាស់ចំពោះការ រំលាយអាហារប្រកបដោយ សុខភាព និង ត្រឹមត្រូវ ។ ថ្លើមក៏ជួយថែរក្សាប្រព័ន្ធភាពស៊ាំឱ្យមានសុខភាព ល្អ បញ្ចេញជាតិពុល និងរក្សាទុកជីវជាតិសំខាន់ ៗ ជាច្រើនដែលរាងកាយត្រូវការ និងផលិតជាទឹកប្រមាត់ដើម្បីរំលាយអាហារផងដែរ ។
បើគ្មានថ្លើមដ៏មានសុខភាពល្អទេ រាងកាយអាច នឹងមានភាពទ្រុតទ្រោមលឿន ។ ជំងឺថ្លើមបង្ករឱ្យមានបញ្ហាផ្សេងៗ ច្រើន ណាស់ព្រោះថ្លើមជាអ្នកទ្រទ្រង់ដល់រាងកាយទាំងមូលតាមវិធីសាស្ត្ររបស់វាជាច្រើន ។
ជំងឺថ្លើមអាចបណ្តាលមកពីវីរុសរលាកថ្លើម ប្រភេទ A, B និង C ។ ជំងឺថ្លើមផ្សេង ៗទៀតអាចកើតឡើងដោយសារ មហារីកហ្សែន ឬ ការញ៉ាំគ្រឿងស្រវឹង ឬ ឱសថច្រើន ។ ជំងឺ Hemochromatosis គឺជាជំងឺតពូជ ឯជំងឺ ក្រិនថ្លើមកើតឡើងដោយសារជាលិកាថ្លើមទៅជាសម្លាក ។ ការកើតលឿងក៏មានមូលហេតុរបស់វាច្រើនណាស់ដែរដូចជាជំងឺឈាម ជំងឺថ្លើម ផ្សេង ៗ ការបង្កររោគ ឬ ប្រើថ្នាំជាដើម ។
អាការៈ ល្ហិតល្ហៃមិនឃ្លានអាហារនិងឈឺពោះផ្នែកខាងលើ ព្រមទាំងស្បែកឡើងលឿងទៀត នោះ សុទ្ធតែជាសញ្ញាដំបូង គេនៃជំងឺថ្លើមហើយ ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារមួយចំនួនដែលអាចជួយថែរក្សាថ្លើមឱ្យនៅមានសុខភាព ល្អ បាន ។
-ខ្ទឹមស
ខ្ទឹមសគឺជាអាហារដ៏អស្ចារ្យមួយដែលជួយដោះស្រាយជំងឺជាច្រើនបានហើយក្នុងនោះក៏មានថ្លើមផងដែរ ។ ដោយសារតែ វាមានសារធាតុសេឡេញ៉ូមខ្ពស់ ដូច្នេះវានឹងជួយសម្អាតថ្លើមបាន ។ ខ្ទឹមសជួយច្រោះជាតិពុលពីក្នុងខ្លួន និង បង្កើតអត់ ស៊ីមរបស់ថ្លើម ។
ចូរញ៉ាំខ្ទឹមសពីរបីកំពឹង ពេលនៅពោះទទេ បញ្ចូលខ្ទឹមសទៅក្នុងអាហារផង ប៉ុន្តែការញ៉ាំឆៅ គឺមានប្រយោជន៍ច្រើនជាង ។
-ល្ហុង
ល្ហុងស្រស់អាចជួយបញ្ហាក្រិនថ្លើមបាន ។ គ្រាប់ល្ហុងក៏អាចប្រើព្យាបាលជំងឺដោយខ្លួនឯងដ៏មានប្រយោជន៍ណាស់ដែរ ។
ចូរញ៉ាំល្ហុងស្រស់សម្រាប់អាហារពេលព្រឹករាល់ថ្ងៃហើយវាក៏ជាទម្លាប់ជួយឱ្យសុខភាព ល្អបានយូរដែរ ញ៉ាំទឹកល្ហុងលាយ នឹង ទឹកក្រូចឆ្មារ ដើម្បីព្យាបាលអាការៈក្រិនថ្លើមកាន់តែមានប្រសិទ្ធភាព យកទឹកដែលចម្រាញ់ចេញពីគ្រាប់ល្ហុងលាយ ញ៉ាំជាមួយទឹកក្រូចឆ្មារ ។
-រមៀត
សមាសធាតុប្រឆាំងនឹងមេរោគ និងអង់ទីអុកស៊ីដង់របស់រមៀតល្អបំផុតសម្រាប់ថ្លើម ។ចូរញ៉ាំរមៀតជាមួយទឹកដោះគោ ឬ ទឹកឃ្មុំ ចូរប្រើវាសម្រាប់ចំអិនអាហារឱ្យបានច្រើនតាមតែអាចធ្វើបានរាល់ថ្ងៃ ។
-ផ្លែបឺ រ
ផ្លែឈើសម្បូរជាតិខ្លាញ់មួយនេះនឹងជួយដល់ការផលិត Glutathione ដែលអាចជួយថ្លើមច្រោះជាតិពុលបាន ។
ចូរញ៉ាំផ្លែឈើមួយនេះជាអាហារសម្រន់ ចូរប្រើវាសម្រាប់ធ្វើជាបង្អែម ។
-ផ្លែប៉ោម
សារធាតុ Pectin ក្នុងផ្លែប៉ោមនឹងជួយបញ្ចេញជាតិពុលពីក្នុងផ្លូវរំលាយអាហារដូច្នេះវាក៏ជួយកាត់បន្ថយការធ្វើការងារ ហួសហេតុរបស់ថ្លើមបានដែរ ។ចូរញ៉ាំផ្លែប៉ោមក្រោយពីញ៉ាំអាហារពេលយប់រួច ឬ ញ៉ាំទឹកផ្លែ ប៉ោមយ៉ាងហោចណាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ ដើម្បីថ្លើមមានសុខភាពល្អ ប្រើប្រាស់ផ្លែប៉ោមធ្វើជាសាឡាត់ និងបង្អែម ៕