មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ៩ខែដើមឆ្នាំ២០២២របស់មន្ទីរជំនាញ នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២២ លោកប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ នៃមន្ទីជំនាញទាំងអស់ជុំវិញខេត្ត ត្រូវធ្វើការរកចំណូលផ្នែកសេវាសាធាណៈដែលហៅថាមិនមែនសារពើពន្ធដែលបានធ្វើប្រតិភូកម្មទៅនៅ អង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត អោយបានតាមផែនការ ស្របតាមច្បាប់គតិយុទ្ធ និងជាពិសេសខិតខំបំពេញការងារជំនាញអោយត្រូវនឹងនិតិវិធី សារាចរ ដែលកន្លងមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើការណែនាំ។ លោកបន្តថា៖ដើម្បីឱ្យមានប្រសិទ្ធិខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួន មន្ទីរជំនាញត្រូវរៀបចំផែនការថវិកាកម្មវិធី ទៅតាមការិយាល័យរបស់ខ្លួនឱ្យបានទាន់ពេលវេលា សំដៅឱ្យមានគណនេយ្យភាព តន្លាភាព ប្រសិទ្ធិភាព ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងឱកាសនោះដែរលោកបានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចជា៖ ផ្លូវ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក វត្តអារាម អគ្គីសនី និងទឹកស្អាតជាដើម ជាពិសេសសម្តេចបានយកចិត្តទុកដាក់ ធ្វើការកែទម្រង់ស៊ីជំរៅនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ភូមិទាំងអស់ទូទាំងប្រទេស ឱ្យមានការអភិវឌ្ឍមានការរីកចំរើន ជាបន្តបន្ទាប់សំដៅបំរើ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើ ដូច្នេះហើយថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញទាំងអស់ជុំវិញខេត្ត ត្រូវគាំទ្រអនុវត្តន៍តាម និងត្រូវយកចិត្ត ទុកដាក់សិក្សាស្វែងយល់ពីច្បាប់និតិវិធី និងលិខិតបទដ្ឋាន សំដៅពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសត្រូវគោរពវិន័យឱ្យបានល្អ ក្នុងការអនុវត្តការងារជាក់ស្តែងទទួលបានប្រសិទ្ឋិភាពខ្ពស់។ ទន្ទឹមនឹងនេះលោកក៍បានណែនាមដល់ មន្ទីរជំនាញទាំងអស់ ត្រូវធ្វើរបាយការណ៍ ចំណូល ចំណាយ ឱ្យបានទាន់ពេលវេលា និងរួមគ្នា សហការសាមគ្គី ឱ្យបានល្អនៅតាមអង្គភាពនីមួយៗជាពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា៖របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិការចំណូល ចំណាយ៩ ខែដើមឆ្នាំ២០២២ លទ្ធផលសម្រេចបានចំណូលក្នុងឆ្នាំ២០២២កើន ស្មើ ២៦.២១% ធៀបនិងការអនុវត្តឆ្នាំ២០២១៕