មានបញ្ហាសុខភាពជាច្រើនដែលអាចបណ្តាលអោយឆ្អឹងកងខ្នងកោង ឬ មិនត្រង់ ។ ខាងក្រោមនេះអាចជាមូលហេតុ នៃ ឆ្អឹងខ្នងកោង ៖
– ជំងឺដែលឆ្អឹងខ្នងលូតលាស់មិនធម្មតាដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺតឿ
– ជំងឺពុកឆ្អឹងដែលឆ្អឹងខ្នងផុយស្រួយ និងអាចងាយបាក់
– ធាត់ ឬ លើសទម្ងន់ពេក
– ជំងឺដែលត្រូវបានសម្គាល់ឡើងដោយការផ្អៀង មិនធម្មតា (Kyphosis)
– ការរលាកនៅបន្ទះថាសចន្លោះ ពី ឆ្អឹងខ្នងនីមួយៗដែលត្រូវបានបង្កឡើងដោយការឆ្លងមេរោគ ។
មូលហេតុខាងក្រោមអាចបណ្តាលអោយកើតជំងឺ Kyphosis ៖
– ការវិវត្តឆ្អឹងខ្នងមិនធម្មតាអំឡុងពេលក្នុងផ្ទៃពោះ
– ជំហរមិនត្រឹមត្រូវ
– ជំងឺ Scheuermann ដែលជាបញ្ហាបណ្តាលឱ្យឆ្អឹងខ្នងប្រែជាខុសទម្រង់
– ជំងឺរលាកឆ្អឹង
– ជំងឺពុកឆ្អឹង
– ជំងឺពីកំណើត Spina bifida
– ការឆ្លងមេរោគនៅនឹងឆ្អឹងខ្នង
– ដុំសាច់នៅនឹងឆ្អឹងខ្នង ។
គ្រូពេទ្យមិនដឹងថាមូលហេតុនេះត្រូវបានកើតជាញឹកញាប់នៅលើមនុស្សវ័យជំទង់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យដឹងយ៉ាងច្បាស់ថាឆ្អឹងខ្នងកោងទំនងជាកើតមាននៅក្នុង គ្រួសារដែលមានឆ្អឹងខ្នងកោងស្រាប់ ។ ជំងឺគ្រោះថ្នាក់ការឆ្លងមេរោគ ឬ ភាពមិនប្រក្រតីពីកំណើតអាចជាបញ្ហាផងដែរ ៕