ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកចងចាំបានល្អ។ តើមានអ្វីខ្លះទៅ?
អ្នកអាចពិសារពងមាន់បាន ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដោយរាងកាយអ្នកអាចស្រូបយកបានល្អ នោះអ្នកនឹងអាចចងចាំបានយ៉ាងល្អ មិនងាយភ្លេចនោះឡើយ។
អ្នកអាចបរិភោគផលិផលដែលធ្វើពីទឹកដោះគោ ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីន កាលស្យូម ព្រមទាំងពពួកវីតាមីនជាច្រើន ដែលជួយបង្កើនការចងចាំរបស់អ្នក។ ដូចនេះ អ្នកអាចញ៉ាំទឹកដោះគោ ព្រមទាំងផលិតផលផ្សេងទៀត ដើម្បីចងចាំបានល្អ។
ក្នុងត្រីមានប្រូតេអ៊ីនច្រើន ធ្វើឲ្យខួរក្បាលអ្នកមិនងាយចាស់ នោះនឹងមិនងាយភ្លេចឡើយ។ ដូចនេះ អ្នកគួរតែញ៉ាំត្រីឲ្យបានច្រើនជាងសាច់ដទៃ ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីសាច់ត្រីទាំងនោះ៕