វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវបរិភោគទឹកឱ្យបានច្រើន និងមានពេលវេលាត្រឹមត្រូវហើយដែលវាបាន បង្កើនប្រសិទ្ធិភាពរបស់វានៅលើរាងកាយរបស់អ្នកយ៉ាងច្រើនលើសសប់ ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកគួរ អនុវត្តន៍ ៖
-អ្នកគួរតែផឹកទឹកឱ្យបាន ២កែវបន្ទាប់ពីភ្ញាក់ពីដំណេកដើម្បីជួយដាស់ធ្វើឱ្យសរីរាង្គខាងក្នុងរបស់អ្នកធ្វើការបានល្អ ។
-អ្នកគួរតែផឹកទឹកឱ្យបាន ១កែវ ៣០នាទីមុនពេលដែលអ្នកបរិភោគអាហារដើម្បីជួយឱ្យការរំលាយអាហាររបស់អ្នកឱ្យបាន ល្អ ។
-អ្នកគួរតែផឹកទឹកឱ្យបាន ១កែវមុនពេលដែលអ្នកទៅងូតទឹកដើម្បីជួយរក្សាសម្ពាធឈាមរបស់អ្នកឱ្យនៅធម្មតា ។
-អ្នកគួរតែផឹកទឹកឱ្យបាន ១កែវ មុនពេលអ្នកទៅគេងដើម្បីចៀសវាង ឬ បង្ការជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង ៕