ជំងឺគ្រុនពោះវៀនបង្កឡើងដោយបាក់តេរីម្យ៉ាងមានឈ្មោះថា Salmonella Typhi ហើយវាកម្រ នឹងកើតមានក្នុងប្រទេស អភិវឌ្ឈន៍ណាស់ ។ ទោះបីជាយ៉ាងណាក៏ដោយវានៅតែបន្សល់ទុកនូវជំងឺដ៏មានការគំរាមគំហែង និងធ្ងន់ធ្ងរក្នុងប្រទេស កំពុងអភិវឌ្ឍន៍។ ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការទទួលទាន ទឹក និង អាហារដែលមានមេរោគ ឬ មានការស្និទ្ធស្នាល ជាមួយអ្នកដែលជំងឺស្រាប់ ។ ខាងក្រោមនេះជាផលវិបាកមួយចំនួនដែល អ្នកអាចនឹងកើតមានក្រោយពីមានជំងឺគ្រុន ពោះវៀន និងមិនបាលព្យាបាល ។
ហូរឈាម ឬ ធ្លាយពោះវៀន
ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតរបស់ជំងឺគ្រុនពោះវៀន គឺការហូរឈាម ឬ ធ្លាយពោះវៀនដែលវាច្រើនកើតក្នុងអំឡុងពេលសប្តាហ៍ ទីបី ។ អាការៈបែបនេះប្រហែលជា ៥ ភាគរយនៃអ្នកជំងឺគ្រុនពោះវៀនមានផលវិបាកដូច្នេះ ។
ការហូរឈាមក្នុងពោះវៀនច្រើនសម្គាល់ឃើញតាមរយៈសម្ពាធឈាមចុះខ្សោយ និងស្យុកក្រោយពីមានវត្តមានឈាមក្នុង លាមករួច ។
ការធ្លាយពោះវៀនកើតឡើងនៅពេលដែលពោះវៀនតូច ឬ ធំទៅជាមានប្រហោងហើយធ្វើអោយអាហារនៅក្នុងពោះវៀន នោះលេចចូលទៅក្នុងស្រោមពោះ និងបង្កជារោគសញ្ញាឈឺពោះក្អួតចង្អោធ្ងន់ធ្ងរ និង មេរោគនៅក្នុងចរន្តឈាម (Sepsis) ។ ភាពគ្រោះថ្នាក់ដល់ជីវិត ដូច្នេះត្រូវការការព្យាបាលអោយបានលឿនបំផុត ។
ផលវិបាកដែលមិនសូវមានផ្សេងៗ ទៀត
– រលាកសាច់ដុំបេះដូង (Myocarditis)
– រលាកសួត
– រលាកលំពែង (Pancreatitis)
– មានជំងឺលើតម្រងនោម ឬ ផ្លោកនោម
– រលាកសាច់ដុំ និង ឆ្អឹង (Osteomyelitis)
– រលាកភ្នាស់ និង ទឹកនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង (Meningitis)
– មានបញ្ហាផ្លូវចិត្ត ដូចជាររើរវាយមើលឃើញអ្វីដែលគេមើលមិនឃើញ និង ឆ្គួត
ការព្យាបាលបានលឿនធ្វើអោយប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឈន៍មានការធូស្បើយច្រើនពីជំងឺគ្រុនពោះវៀន នេះ ។ បើគ្មានការព្យាបាលទេមនុស្សមួយចំនួន ប្រហែលជាមិនអាចរស់បានតទៅទៀតទេ ដោយសារតែផលវិបាករបស់ជំងឺ ៕