ភ្នំពេញ៖កីឡាករកម្ពុជាបីរូប បង្កើតភាពភ្ញាក់ផ្អើល និងស្ញប់ស្ញែង បន្ទាប់ពីពួកគេទទួលជ័យជំនះក្នុងកាប្រកួតកីឡារតេក្វាន់ដូ លំដាប់ពិភពលោក ។
តាមរយៈហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន បាន អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។
សម្តេចតេជោ បានមានប្រសាសសន៍បន្តទៀតថា បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ។
នេះ គឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង០៣នាក់តែម្តង។
គួរបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការពង្រឹងកីឡាករ ដើម្បីអោយមានសមត្ថភាពឈ្នះបានមេដាយមាសច្រើន នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡារស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ៕