សញ្ញារបស់ជំងឺរលាកស្រោមសួតអាចនឹងមានលក្ខណៈដូចជា ៖
• ឈឺទ្រូងកាន់តែខ្លាំងពេលដកដង្ហើមក្អក ឬកណ្តាស់
• ពិបាកដកដង្ហើម
• ក្អក
• ក្តៅខ្លួន
ការឈឺចាប់ដោយសាររលាកស្រោមសួតក៏អាចប៉ះពាល់ដល់ស្មា ឬ ខ្ងបានដែរ ។ ករណីខ្លះជាតិទឹកដែលកើនច្រើនក្នុង ស្រោមសួតអាច នឹងកើតមាន ឬ ហៅថា ទឹកដក់ក្នុងស្រោមសួតតែម្តង ។ នៅពេលមានចំនួនជាតិទឹកតិចតួច ការឈឺចាប់ នៅស្រោមសួតមិនសូវជាមាន ទេ ឬ អាចបាត់ទៅវិញ ដោយសារតែស្រោមសួតមិនកកិតគ្នា ។ ចំពោះជាតិទឹក ដ៏ច្រើនក្នុង ស្រោមសួតអាចបង្កើតជាសម្ពាធសង្កត់ទៅលើសួត ដែលអាចឱ្យសួតតឹងតិចតួច ឬ ទាំងស្រុងដែរ ។ ករណីបែបនេះ នឹង ធ្វើឱ្យ ពិបាក ដកដង្ហើម និង ក្អក ។ ការ មាន ជាតិ ទឹក បន្ថែម ក៏ អាច បណ្តាលឱ្យ ករ ជា មេរោគ ដែរ ហើយ សញ្ញា របស់វាតែងមានជាការក្តៅខ្លួន ។
ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នក ធ្លាប់មានអាការៈឈឺទ្រូងដោយមិនដឹងមូលហេតុក្នុងពេលដកដង្ហើម ។ អ្នក ប្រហែលជាអាចមានបញ្ហាជាមួយសួតបេះដូង ឬ ស្រោមសួត ឬ ជំងឺផ្សេងៗ ដែលត្រូវការព្យាបាលជាបន្ទាន់ផង ៕